យុវជន​ស្វែងយល់​ពី​បន្លែ​ធម្មជាតិ​សរីរាង្គ

តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា សាស្ត្រាចារ្យ និង​សិស្សានុសិស្ស​វិទ្យាល័យ​ជម្ពូវ័ន ជាង ១០០​នាក់ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៨៦​ហិកតារ ហើយ​ផ្ទៃ​ដី​ដាំ​ដំណាំ​រួច​ហើយ​មាន​ចំនួន ២០​ហិកតារ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្នុង​បំណង​ជំរុញ​ឲ្យ​យុវជន​ស្វែង​យល់​ពី​ការ​ដាំ​ដុះ​បន្លែ​ដោយ​ប្រើ​ជី និង​ថ្នាំ​ពុល​ធម្មជាតិ​សរីរាង្គ ដោយ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មិន​ប៉ះពាល់​ដល់​សុខភាព។

ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ​នេះ ឋិត​នៅ​ក្នុង​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​រមណីយដ្ឋាន​ពិកនិក (Picnic Resort) នៅ​ក្នុង​ស្រុក​កំពង់សីលា ក្នុង​ខេត្ត​ព្រះសីហនុ។

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារ!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។