នៅក្នុងសេចក្តីថ្លែងការណ៍នោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ខ្លួនមានការព្រួយបារម្ភអំពីការបង្ខំឲ្យប្រជាជនទទួលអបអរសាទរថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការបង្ខំឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងពិធីនេះតាមរយៈបង្ខំឲ្យដោតទង់ជាតិនៅមុខគេហដ្ឋានគ្រប់គ្នា។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ការគំរាមកំហែងនិងបង្ខំបែបនេះនឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយយ៉ាងពិតប្រាកដ៕