លោក ជុច ភឿន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនៃការប្តូរសិល្បៈវប្បធម៌គ្នានេះ មានគម្រោងចាប់ពីឆ្នាំ២០០៩ ដល់ ២០១១ ហើយត្រូវបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទនៅរាជធានីភ្នំពេញ ខណៈពេលទស្សនកិច្ចរបស់គណៈប្រតិភូវប្បធម៌កូរ៉េខាងជើងនៅកម្ពុជា។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការធ្វើជាអ្នកទទួលភ្ញៀវនេះមានជាអាទិ៍ ការតាំងពិព័រណ៍ ការបញ្ចាំងខ្សែភាពយន្តមានរយៈពេលមួយអាទិត្យ ហើយនិងការសម្ដែងសិល្បៈជាដើម៕