ពលរដ្ឋ​ខ្មែរ​អាម៉េរិកាំង បាតុកម្ម​នៅ​មុខ រដ្ឋសភា​អាមេរិក​ទាម​ទារ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​​ស្ដារប្រជាធិបតេយ្យ​នៅ​កម្ពុជា

អាស៊ីសេរី
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរអាមេរិកាំង​ចូលរួម​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ក្រោយពី​រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី១៧ កក្កដា។
ពលរដ្ឋ​ខ្មែរអាមេរិកាំង​ចូលរួម​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ក្រោយពី​រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី១៧ កក្កដា។
RFA/Sorn, Chanratha

ប្រជាពលរដ្ឋ​ប្រមាណ​៥​រយ​នាក់ ​មក​ពី​ប្រទេស​កាណាដា​ និង​រដ្ឋ​មួយ​ចំនួន​ នៅ​សហរដ្ឋ​អាមេរិក​ បាន​មក​ចូលរួម​បាតុកម្ម កាល​ពី​ថ្ងៃ​ទី ១៧​ខែ​កក្កដា នៅ​វិមាន​រដ្ឋសភា​ (Capitol Hill) ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ទាមទារ​ឲ្យ របប​ក្រុង​ភ្នំពេញ​ស្តារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​ពួក​គេ​ ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ ​និង​យុត្តិធម៌​។

បន្ថែម​ពី​នេះ​ ក្រុម​អ្នក​តវ៉ា ​ក៏​បាន​ទទូច​ដល់​ព្រឹទ្ធសភា​អាមេរិក​ ពន្លឿន​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៩ ឬ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​មន្រ្តី​របប​លោក​ ហ៊ុន  សែន។ ​តំណាងរាស្ត្រ​អាមេរិក​ដែល​មាន​វត្តមាន​ នៅ​ទី​បាតុកម្ម​នោះ​ ក៏​បាន​សំដែង​ការ​គាំទ្រ​ចំពោះ​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​របស់​លោក​ សម រង្ស៊ី ​ដោយ​សុវត្ថិភាព​ និង​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ដែរ​

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ របស់​លោក​ មួង ណារ៉េត ​ពី​កន្លែង​ធ្វើ​បាតុកម្ម ​ដូច​តទៅ​...

ចំពោះ​ព័ត៌មាន​លម្អិត អំពីព័ត៌មាន​នេះ​ សូម​អញ្ជើញ​លោក​អ្នកនាង​រងចាំ​ទស្សនា​ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី​នៅ​ យប់​ថ្ងៃទី១៨​ ខែ​កក្កដា នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល