រន្ទះបាញ់ស្លាប់មនុស្ស២នាក់នៅសៀមរាប
ដោយ ហង្ស សាវយុត
2011.03.22
2011.03.22
លោក ភឿង ផុន អធិការនគរបាលស្រុកពួក បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែមិនា ថាយុវជន ២នាក់ ម្នាក់នៅក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ និងម្នាក់ទៀតនៅក្នុងឃុំរើល ត្រូវបានរន្ទះបាញ់ស្លាប់នៅពេលដែលមានភ្លៀងមិនខ្លាំងប៉ុន្មានផង។
មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នៅស្រុកពួក ស្ទើរតែរៀងរាល់ឆ្នាំ តែងកើតមានបាតុភូតធម្មជាតិ ខ្យល់ព្យុះ និងរន្ទះបាញ់ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបានទទួលរងគ្រោះរហូតដល់ស្លាប់ និងរងរបួស៕