រុស្ស៊ី​រឹប​អូស​ទូក​នេសាទ​ខ្មែរ​៣​គ្រឿង​ដែល​លួច​ចូល​នេសាទ​ក្នុង​សមុទ្រ​រុស្ស៊ី

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ណូវ៉ូស្ទី បាន​អះអាង​ថា កង​យាម​ល្បាត​ឆ្នេរ​សមុទ្រ​រុស្ស៊ី​បាន​រឹបអូស​ទូក​នេសាទ​ខ្មែរ​ចំនួន​បី​គ្រឿង ដែល​បាន​ចូល​ទៅ​លួច​ចាប់​ក្តាម​ក្នុង​សមុទ្រ Okhotsk ចុង​បូព៌ា របស់​រុស្ស៊ី។

Alexander Lebedev ប្រធាន​ផ្នែក​សន្តិសុខ​នៃ​កង​យាម​ល្បាត​ឆ្នេរ​សមុទ្រ​ភូមិ​ភាគ​ឦសាន​រុស្ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ណូវ៉ូស្ទី កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ក្រៅ​ពី​ទូក​៣​គ្រឿង​នោះ​ហើយ គេ​នៅ​រឹបអូស​និង​ដោះលែង​ទៅ​ក្នុង​សមុទ្រ​វិញ​នូវ​សត្វ​ក្តាម​ចំនួន ៧០​តោន​ថែម​ទៀត៕