អនុ​ប្រធានាធិបតី​ចិន​ចូល​រួម​សម្ពោធ​វិទ្យាស្ថាន​ខុងជឺ

អនុ​ប្រធានាធិបតី​ចិន លោក ស៊ី យិនពីង (Xi Jinping) ក្នុង​ពេល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ បាន​បើក​សម្ពោធ​ស្លាក​វិទ្យាស្ថាន ខុង ជឺ នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​នៅ​កម្ពុជា។
ដោយ ឧត្ដម
2009.12.22

អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​នេះ​នឹង​ផ្តល់​ប្រយោជន៍​ជា​សាធារណៈ​សម្រាប់​អ្នក​ស្រាវជ្រាវ​ទូទៅ។ បណ្ឌិត ស៊ុំ ឈុំប៊ុន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ទូទាំង​ពិភពលោក​មាន​វិទ្យាស្ថាន ខុង ជឺ ជាង​២០០​កន្លែង​រួច​មក​ហើយ ហើយ​សម្រាប់​កម្ពុជា​នេះ​ជា​លើក​ដំបូង​ដែល​កម្ពុជា​មាន​វិទ្យាស្ថាន ខុង ជឺ នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។