កម្ពុជា​រក​ចំណូល​បាន ១.៤​ពាន់​លាន​ដុល្លារ ពី​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ឆ្នាំ​២០២២

ដោយ ម៉ៅ សុធានី
2023.03.18
កម្ពុជា​រក​ចំណូល​បាន ១.៤​ពាន់​លាន​ដុល្លារ ពី​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ឆ្នាំ​២០២២ ភ្ញៀវទេសចរ​មកទស្សនាប្រាសាទអង្គរវត្ត។
Photo Provided

កម្ពុជា​រក​បាន​ប្រាក់​ចំណូល​ប្រមាណ​១​ពាន់ ៤​រយ​លាន​ដុល្លារ (.៤ ពាន់​លាន​) ពី​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជិត ២​លាន ៣​សែន​នាក់ (,២៨ លាន​) ក្នុង​ឆ្នាំ​២០២២។ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២១ គឺ​កើនឡើង​ជាង ៦៦០​ភាគរយ (៦៦៧%)

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា កំណើន​ភ្ញៀវ​ទេសចរ​បរទេស បាន​កើន​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ និង​បាន​បន្ធូរបន្ថយ​វិធានការ​សុខាភិបាល​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅ​ចុងឆ្នាំ​២០២១​។ ក្នុង​អំឡុង​ឆ្នាំ​២០២២ អាជីវកម្ម​ទេសចរណ៍ បាន​ផ្តល់​ការងារ​សរុប​ចំនួន​៣២​ម៉ឺន​នាក់ (៣២០,០០០) ដល់​ប្រជាពលរដ្ឋ​ខ្មែរ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន លើកឡើង​ថា យុទ្ធនាការ “​ទស្សនា​កម្ពុជា ឆ្នាំ​២០២៣” ដែល​បាន​ចាប់ផ្តើម​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ គឺ​ជា​ការងារ​ចាំបាច់ ដើម្បី​បំផុស​គំនិត​ក្នុង​ការ​ស្តារ វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ក្រោយពី​ជំងឺ​រាតត្បាត​កូវីដ១៩​។ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាង​ហោច​ណាស់ ៤​លាន​នាក់ សម្រាប់​ឆ្នាំ​២០២៣។

ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៦​លាន​៦​សែន​នាក់ (.៦ លាន​) ដោយ​រក​ចំណូល​បាន ជិត ៥​ពាន់​លាន​ដុល្លារ (.៩២​ពាន់​លាន​) ដែល​រួម​ចំណែក​ប្រមាណ​១២% នៃ​ផលិត ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។