លោក ហ៊ុន ម៉ាណែត ប្រកាស​មិន​យក​ពន្ធ​ប្រថាប់ត្រា​លើ​បុរី​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ

ដោយ ប្រាជ្ញ ចេវ
2024.11.27
លោក ហ៊ុន ម៉ាណែត ប្រកាស​មិន​យក​ពន្ធ​ប្រថាប់ត្រា​លើ​បុរី​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ថ្លែងក្នុង​វេទិកាពន្ធដារ ឆ្នាំ២០២៤ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋានពន្ធដារ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​គោលការណ៍​ឱ្យ​អ្នក​ទិញ​បុរី​អាច​រួច​ពន្ធ​ប្រថាប់ត្រា។ ប្រសិនបើ​អ្នកទិញ​បុរី​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​មិនបាច់​បង់ពន្ធ​ប្រថាប់ត្រា​រហូតដល់​ដាច់​ឆ្នាំ​២០២៥ បើទោះជា​កិច្ចសន្យា​ទិញ​នោះ​ធ្វើ​មុន​ឆ្នាំ​២០២០​ក្ដី។ ចំណែក​ចំពោះ​អ្នកមាន​ប្រាក់​ទិញ​ផ្ទះ​ច្រើន​កន្លែង បើ​ទិញ​ផ្ទះ​លើក​ទី​១ តម្លៃ​២១​ម៉ឺន​ដុល្លារ​ចុះក្រោម​ក៏​មិនបាច់​បង់ពន្ធ​ប្រថាប់ត្រា​ដែរ។

លោកនាយក​រដ្ឋមន្ត្រី អះអាងថា វិធានការ​នេះ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ងើប​ឡើង​វិញ។ លោក ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។ ទោះយ៉ាងណា កន្លងមក​ពលរដ្ឋ​មួយចំនួន​រិះគន់ថា បើទោះជា​ប្រមុខ​រដ្ឋាភិបាល ប្រកាស​អនុគ្រោះ​ឱ្យ​ពលរដ្ឋ​រួច​ពន្ធ​ខ្លះ​ក្ដី ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង មន្ត្រី​ពន្ធដារ​មិនបាន​អនុវត្តតាម​អនុ​សាស្ត្រ​របស់​នាយករ​ដ្ឋ​មន្ត្រី​ឡើយ​។ ដំណោះស្រាយ​របស់លោក ហ៊ុន ម៉ា​ណែ​ត នៅពេលនេះ ខណៈ​វិស័យ​អចលនទ្រព្យ កំពុង​ជួប​វិបត្តិ ដោយ​ពលរដ្ឋ​ខ្លះ​គ្មាន​ប្រាក់​បង់​ឱ្យ​ម្ចាស់​បុរី ចំណែក​ម្ចាស់​បុរី​ខ្លះ​លក់​ផ្ទះ​ឱ្យ​ពលរដ្ឋ​តែ​ពេល​ពលរដ្ឋ​បង់ប្រាក់​រួច​ក្រុមហ៊ុន​នោះ​គ្មាន​ផ្ទះ​ផ្ដល់ឱ្យ​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។