អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ឧសភា បានចុះដល់ទីតាំងអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនចិនដោយបានស្រង់យកសំណាកសារធាតុមួយចំនួនយកទៅពិសោធន៍ និងសម្រេចផ្អាកអាជីវកម្មរុករករ៉ែមាសនៅតំបន់នោះទាំងអស់ជាបណ្ដោះអាសន្ន រួមទាំងអាជីវកម្មលក្ខណៈសហគមន៍ផង។
អភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ ថា ដែលបានចុះពិនិត្យករណីនេះ ឱ្យដឹងថា ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង ពុំទាន់មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសនៅឡើយទេ ក៏ប៉ុន្តែគេមានអាជ្ញាប័ណ្ណសាងសង់អាគារ និងផ្ទុកសម្ភារៈនានា។ លោកបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឱ្យក្រុមហ៊ុនសំអាតទីតាំងអណ្ដូងរ៉ែផ្អែកតាមលក្ខណៈបច្ចេកទេស ដែលក្រសួងកំណត់។ លោកថា ប្រសិនបើសហគមន៍ប្រទះឃើញក្រុមហ៊ុនចិនធ្វើអាជីវកម្ម ហួសពីអាជ្ញាប័ណ្ណ សហគមន៍អាចដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្តចាត់វិធានការច្បាប់។ «»
សហគមន៍រស់នៅតំបន់អាជីវកម្មរ៉ែមាស ក្នុងស្រុកកែវសីមា លោក ហេង ជី ឱ្យដឹងថា ជនជាតិដើមភាគតិចបានប្រទះឃើញ ក្រុមហ៊ុនចិនប្រើឧបករណ៍ខួងថ្ម និងបើកការដ្ឋានអាជីវកម្មរុករករ៉ែមាសយូរមកហើយ ហើយតំបន់ខ្លះក្រុមហ៊ុនបានខួងរណ្ដៅរ៉ែជម្រៅលើសពី ២០ម៉ែត្រ។ លោកថា កន្លែងដែលក្រុមហ៊ុនបើកការដ្ឋានជីករករ៉ែមាស ឋិតនៅទីតាំងដែលសហគមន៍រករ៉ែលក្ខណៈគ្រួសារ និងមានប្រជាជនរស់នៅច្រើន ភាគច្រើនជាពលរដ្ឋចំណាកស្រុក។ «»
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ថ្លែងកាលពីពេលថ្មីៗនេះថា ធាតុពិតដែលនៅពីក្រោយ ករណីស្លាប់នៅក្រចេះ និងបញ្ជូនទៅសង្គ្រោះបន្ទាន់ បណ្ដាលមកពីការប្រើប្រាស់ថ្នាំគីមីមានឈ្មោះថា ក្រូម(Chromium) និងហ្សានីដ (Cyanide)ដែលគេប្រើសម្រាប់ចម្រាញ់រ៉ែមាស។ លោកថា អាជ្ញាធរនឹងចាត់វិធានការក្នុងពេលឆាប់ៗ ចំពោះអាជីវកម្មរ៉ែ ដែលប្រើសារធាតុលាងមាសមិនត្រឹមត្រូវ ធ្វើឱ្យពលរដ្ឋខេត្តក្រចេះ និងមណ្ឌលគិរីពុល និងស្លាប់ជាច្រើននាក់។
ចំណែករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីថ្ងៃទី២១ ឧសភា ថា មន្ត្រីជំនាញក្រសួងពាក់ព័ន្ធ បានយកឈាមអ្នកស្លាប់ យកទៅពិនិត្យនៅប្រទេសសឹង្ហបូរី រកឃើញថា ពុំមានជាតិហ្សានីដ (Cyanide) នៅក្នុងឈាមទេ គឺមានជាតិពុលផ្សេងៗ ដែលក្រសួងសុខាភិបាលបានពិនិត្យរួចហើយ ដោយរកឃើញថា ពលរដ្ឋស្លាប់ ដោយសារថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំស្មៅ និងស្រាស។
ឲ្យចំណែកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ឱ្យដឹងនៅថ្ងៃទី២២ ឧសភាថា អាជ្ញាធរខេត្តបានចាត់ឱ្យអភិបាលរងខេត្តម្នាក់ ចុះទៅពិនិត្យទីតាំងអាជីវកម្មរ៉ែមាស ជាមួយមន្ត្រីជំនាញ កាលពីថ្ងៃទី២១ ឧសភា តែមិនទាន់ទទួលបានលទ្ធផលយ៉ាងណាទេ។ លោកថា អាជ្ញាធរនឹងមានវិធានការច្បាប់ ប្រសិនបើរកឃើញថា មានក្រុមហ៊ុនធ្វើអាជីវកម្មខុសច្បាប់។ «»

សហគមន៍ដែលបានទៅដល់ទីតាំងរ៉ែមាសក្នុងក្រុមហ៊ុនចិនថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី២២ ឧសភាថា ក្រុមហ៊ុនចិនបានរុករករ៉ែមាស និងត្បូងនៅតំបន់នោះ ច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែលោកទើបតែឮថា អាជ្ញាធរចុះស៊ើបអង្កេត។ លោកត្អូញថា ពលរដ្ឋចំនួន ៣ឃុំ ក្នុងស្រុកកែវសីមា ជួបវិបត្តិខ្វះទឹកប្រើ លំបាកវេទនា ហើយសត្វពាហនៈអ្នកស្រុកស្លាប់ជារៀងរាល់ឆ្នាំ។ លោកថា កាលពីពេលថ្មីៗនេះអ្នកភូមិបាត់បង់គោជាង ១០ក្បាល និងងាប់ជិត ១០ក្បាល សង្ស័យពុលទឹកអូរ។ «»
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ពលរដ្ឋនៅតែទទួលរងគ្រោះបន្តទៀត នៅគ្រាដែលស្ថាប័នរបស់រដ្ឋ ៣ក្រសួងផ្សេងគ្នា បង្ហាញដំណោះស្រាយដាច់ដោយឡែកពីគ្នា។ លោកថា អាជ្ញាធរត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គាំពារពលរដ្ឋ ដែលកំពុងធ្លាក់ក្នុងភាពងាយរងគ្រោះ ខាតបង់ប្រយោជន៍ និងអាយុជីវិតជាដើម។ «»
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ក្រុមហ៊ុនដែលបង្កប៉ះពាល់អាយុជីវិតពលរដ្ឋ និងបរិស្ថានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លោកថា ពលរដ្ឋរងគ្រោះបាតុភាពនេះ មានសិទ្ធិប្ដឹងក្រុមហ៊ុនទាមទារសំណង។ «»
កាលពីដើមខែឧសភា ឆ្នាំ២០១៨ ពលរដ្ឋរស់នៅឃុំកន្ទួត ស្រុកចិត្របុរី ស្លាប់ ១៨នាក់ និងជាង ៣រយនាក់ធ្លាក់ខ្លួនឈឺ ក្រោយពីប្រើទឹកព្រែកទេរ ដែលមានប្រភពពីខេត្តមណ្ឌលគិរី មានសារធាតុពុល។ រីឯពលរដ្ឋនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានអាការៈខុសប្រក្រតីជាង ៨០នាក់ដែរ ក្រោយពីប្រើប្រាស់ទឹកព្រែក ឬអូរ ដែលមានអាជីវកម្មរុករករ៉ែមាសនៅក្បែរនោះ៕