មេឃុំស្រែព្រះ នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជូនកម្លាំងនគរបាលភ្លាមៗ បន្ទាប់ពីតតាំងអស់រយៈពេលជាង ២០នាទីជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ដែលព្យាយាចុះទៅមើលការបំផ្លាញព្រៃឈើជាប្រព័ន្ធនៅទីនោះ។
មេឃុំមកពីខាងគណបក្សប្រជាជនកម្ពុជា បានរារាំងអង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មានមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងសហគមន៍ ដោយចាត់ទុកក្រុមអង្គការសង្គមស៊ីវិល ដែលមានអង្គការសមាជិកបណ្ដាញជនជាតិដើមភាគតិចព្រៃឈើ ថា កំពុងតែធ្វើផ្ទុយពីច្បាប់ ជាពិសេសអះអាងថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ពុំមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានជាមុន ហើយបានព្រមានថា ត្រូវដកថយវិញដោយគ្មានលក្ខខណ្ឌ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ ពីខេត្តមណ្ឌលគិរី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។