ឥទ្ធិពលព្យុះរ៉ាម៉ាសាន់ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គ ឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្នក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២០ កក្កដា ថា កម្រិតកម្ពស់ទឹកឡើងខ្លាំងនេះ នឹងមាននៅខ្សែទឹកខាងលើ គឺខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែលបណ្ដាលឲ្យទឹកហូរចូលព្រែក និងលិចតាមតំបន់ដងទន្លេមួយចំនួន អាចប៉ះពាល់ដំណាំកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទាំងនោះ។
ក្រសួងធនធានទឹកបានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ឲ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។