ឱសថការី​ខ្មែរ​អូស្រ្តាលីថា​​ កម្ពុជា​មិន​​គួរ​ជឿ​តាម​ចិនរឿង​ថ្នាំ​បុរាណចិន​ព្យាបាល​ជំងឺកូវីដ-១៩​នោះ​ទេ

ដោយ មួង ណារ៉េត
2021.07.20
ឱសថការី​ខ្មែរ​អូស្រ្តាលីថា​​ កម្ពុជា​មិន​​គួរ​ជឿ​តាម​ចិនរឿង​ថ្នាំ​បុរាណចិន​ព្យាបាល​ជំងឺកូវីដ-១៩​នោះ​ទេ លោក លឹម សួរ អ្នក​ជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី និង​គំរូថ្នាំចិន ឈ្មោះ Lianhua Qingwen ដែល​មានហ្វេសប៊ុកមួយចំនួនផ្សព្វផ្សាយ​លក់នៅ​ប្រទេស​កម្ពុជា ហើយ​ថ្នាំមួយ​ចំនួនត្រូវ​បាន​​នាយកដ្ឋានឱសថ ចំណីអាហារ និង​គ្រឿងសំអាង ក្រសួង​សុខាភិបាល​ហាមឃាត់​កាល​ពី​ថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក លឹម សួរ ហ្វេសប៊ុកក្រសួងសុខាភិបាល និង​ហ្វេសប៊ុក AllforYou FashionShop

អ្នកជំនាញ​វេជ្ជសាស្រ្ត​ ហួសចិត្ត​ដែលក្រសួង​សុខាភិបាល​កម្ពុជា ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំបុរាណចិន ដោយគ្មាន​ឯកសារ​បង្ហាញ​អំពី​ប្រសិទ្ធភាព​ និង​ការពិសោធន៍​ផ្នែក​វេជ្ជសាស្រ្ត​អ្វី​ទាំង​អស់។

ឱសថការី​ខ្មែរ​អូស្រ្តាលី​លោក លឹម សួរ ថា​មន្រ្តី​សុខាភិបាល​កម្ពុជា មិន​គួរណាជឿ​តាម​ចិន​ ថា​ថ្នាំនេះ​មាន​ប្រសិទ្ធភាព ក្នុងការ​ជួយព្យាបាល​ជំងឺកូវីដ-១៩ រួចព្រមទាំង​ចាប៉ីទាំង​ទ្រ គាំទ្រថ្នាំ​នេះ។ លោក​ លឹម សួរ បន្តថា ការ​ព្រម​ទទួល​ស្គាល់​ថ្នាំបុរាណ​ចិន​នេះ គឺខុស​ស្តង់ដារ​អន្តរជាតិ ព្រោះ​ថ្នាំ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) មិន​បាន​ទទួល​ស្គាល់ឲ្យប្រើប្រាស់​នោះទេ។ ជាងនេះ​ទៅ​ទៀតលោក​ថា អ្នកប្រើប្រាស់អាចប្រឈម​ប៉ះពាល់​សុខភាព ជាពិសេស​អ្នកមាន​ជំងឺ​ប្រចាំកាយ។

ប្រតិកម្ម​របស់អ្នក​ជំនាញ​ខាង​ឱសថរូបនេះ ធ្វើឡើង​ក្រោយ​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ខែ មេសា ប្រកាស​ឲ្យប្រើប្រាស់​ថ្នាំបុរាណ​ចិន​ឈ្មោះ លានហួរ គីងវិន (Lianhua Qingwen) សម្រាប់​ជួយ​បន្ធូរ​អាការ​អ្នក​ជំងឺកូវីដ-១៩។ សូម្បី​តែ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ចេញ​មុខ​ប្រកាស​ជា​សាធារណៈដែរថា លោកប្រើថ្នាំនេះ​ជា​ប្រចាំ បើទោះបី​លោកអះអាងថា លោកគ្មាន​ជំងឺកូវីដ-១៩៖ «ញុំក៏លេបដែរ! ហើយ​ខ្ញុំមានចាក់ថ្នាំចិនមុន មុននឹង​ចេញដំណើរ​ទៅណា​ត្រូវ​លេបថ្នាំហ្នឹង ទោះបី​មិន​ឈឺ​ក៏ដោយ​ត្រូវ​លេប​ការពារ​វាបន្ថែម។ ដូច្នេះ​ត្រូវ​ទិញ​ឲ្យវាច្រើន​បន្តិច​មក»។

ការណ៍​ដែល​លោក ហ៊ុន សែន​ ថាលេបថ្នាំបុរាណ​ចិន ទាំង​លោក​មិន​ឈឺ និង​ថាលេប​ដើម្បី​ការពារបន្ថែម​នេះ គឺជា​ការអះអាង​ផ្ទុយទៅ​នឹង​មន្រ្តីសុខាភិបាល​កម្ពុជា​អ្នកស្រី ឱ វណ្ណឌីន ដែល​អះអាង​បញ្ជាក់​ថា រហូតមក​ដល់ពេល​នេះ គ្មាន​ឱសថណាអាច​ការពារ​ជំងឺកូវីដ-១៩ នោះទេ។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី ឱ វណ្ឌឌីន ថា​ថ្នាំបុរាណចិន​នេះល្អ។ អ្នកស្រី មិនបាន​បង្ហាញ​ភ័ស្តុតាង​ពិសោធន៍ និង​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត​ណាមួយ អំពី​ការអះអាង​នេះទេ ​ប៉ុន្តែ​អ្នកស្រី​ឲ្យជឿលើ​ប្រសិទ្ធភាព​ល្បីនៃ​ថ្នាំ​បុរាណ​គ្រប់​មុខ ដែលគេធ្លាប់​យកមក​ប្រើប្រាស់​តជំនាន់​មក​ហើយ៖ «ឱសថ​បុរាណ​នេះ បើ​យើង​មើល​ពី​បុរុមកាល​របស់​យើង​មក ក្នុង​ប្រទេស​កម្ពុជា ក៏មាន​ការ​ប្រើប្រាស់​ឱសថ​បុរាណ​នេះ​ច្រើន​ណាស់។ ឥឡូវយើង​មិនបាច់​និយាយ​អ្វីទេ សូម្បី​តែ​ឫស​យិនស៊ិន បងប្អូន​យើងដូចជា​ពេញ​និយម​ យក​មក​ប្រើ​យក​មក​ពិសារ​។ ចុះម៉េចមិនថា​អាហ្នឹង​ផង? ហេតុអ្វី​ក៏​យើងមានទស្សនៈទាន​មួយ​ខ្មៅ សម្រាប់​តែ​ឱសថ​បុរាណ​ចិន»។

វិទ្យុអាស៊ីសេរី មិនទាន់​អាចសុំការ​បំភ្លឺ​ជុំវិញ​រឿងនេះ​ ពីមន្រ្តី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ អង្គការសុខភាព​ពិភពលោក បានធ្វើ​ពិសោធន៍​អំពី​ប្រសិទ្ធភាព​ឱសថ​បួន​មុខ​ ដែល​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺកូវីដ-១៩។ ឱសថ​ទាំង​នោះ ​គ្មាន​ឈ្មោះ​ឱសថ​បុរាណ​ចិន​នេះ​ទេ។

ជាង​នេះ​ទៅ​ទៀត មន្រ្តី​សុខាភិបាលនៃរដ្ឋាភិបាលនៃ​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​ហ្វីលីពីន​ បាន​ព្រមាន​ប្រជាពលរដ្ឋខ្លួន រឿង​ប្រើប្រាស់​ឱសថ​បុរាណ​ចិន​នេះ​ ព្រោះ​វាប៉ះពាល់​ដល់​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ជំងឺថ្លើម ទឹកនោម​ផ្អែម និង​តម្រង​នោម​ជាដើម។ ពួកគេ​ព្រមាន​ថា​ ឱសថ​នេះ​មាន​ផលអាក្រក់​ច្រើន​ជាងល្អ ជាពិសេស ពេល​ប្រើ​សម្រាប់​កុមារ ស្រ្តីមាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​ជរា​ជា​ដើម  នឹងផ្តល់​ដំបូល​ន្មាន ឲ្យប្រើប្រាស់​វា តែ​ក្នុង​ករណី មាន​វេជ្ជបញ្ជា ចេញ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Samy Inn
Jul 21, 2021 06:43 PM

Hun Sen you know nothing about traditional medicines neither medical fields. Please listen to the experts in covid-19 vaccines inventors.