អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣ពាន់ ៤៧នាក់ (៣.០៤៧) ហើយ ក្រោយពីអ្នកជំងឺម្នាក់ទៀតបានស្លាប់។ ចំណែកករណីឆ្លងថ្មីវិញក្រសួងសុខាភិបាលប្រកាសថា មានចំនួនជាងមួយរយនាក់ (១២៥) ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះ ១នាក់ ជាករណីនាំចូល និង ១២៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី ១៣មីនានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែន ៣ម៉ឺននាក់ (១៣៤.០៦៨) ក្នុងនោះអ្នកជាសះស្បើយមានជាង ១ សែន ២ម៉ឺននាក់ (១២៨.៩៦៨)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែមីនាម្សិលមិញ រដ្ឋាភិបាលចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានជាង ១៣ លាន ៨សែននាក់ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់ប្រមាណ ១៤ លាននាក់ រាប់ពីកុមារអាយុ ០៥ ឆ្នាំរហូតដល់មនុស្សពេញវ័យ។ រីឯដូសជំរុញទី ៣ និងទី ៤វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជិត ៩លានដូស ស្របពេលកុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំ រដ្ឋាភិបាលចាក់ដូសទី ១ បានជាង ២សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
