សម្ព័ន្ធសហភាពពាណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា អាយ.ធី.យូ.ស៊ី (ITUC = The International Trade Union Confederation) បានចេញរបាយការណ៍នាថ្ងៃទី១៩ ឧសភា ដែលមានចំណងជើងថា ទីកន្លែងធ្វើការដ៏អាក្រក់បំផុតសម្រាប់កម្មករ។
របាយការណ៍នេះ បានចេញផ្សាយលើកដំបូងពីការរកឃើញរបស់ខ្លួន ដែលបានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុតនៅលើពិភពលោក។ ការទទួលបានចំណាត់ថ្នាក់អាក្រក់នេះ ដោយសារតែកត្តាមួយចំនួន ដូចជា កូដកម្មដើម្បីលក្ខខណ្ឌការងារសមរម្យ សិទ្ធិទាមទារដំឡើងប្រាក់ឈ្នួល និងការចូលជាសហជីព។
រីឯច្បាប់ការងាររបស់ប្រទេសកម្ពុជា មានភាពតឹងតែងខ្លាំងពេកលើការជ្រើសរើសតំណាងសហជីព ការប្រើកម្លាំងបណ្ដាលឲ្យបាតុករស្លាប់ពីការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ បញ្ហាទាំងអស់នេះ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ បានវាយតម្លៃកម្ពុជា មានពិន្ទុ ៥ ដែលជាពិន្ទុអាក្រក់បំផុត។
ចំណែកប្រទេសដាណឺម៉ាក (Denmark) អ៊ូរូហ្គាយ (Uruguay) សហរដ្ឋអាមេរិក និងហុងកុង បានចាត់ទុកថាជាប្រទេសដែលអនុវត្តសិទ្ធិ និងមានច្បាប់ការងារប្រសើរជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។