លោក បាន គីមូន ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពេញលេញ​ករណី​បាញ់​សម្លាប់​លោក កែម ឡី

ដោយ ម៉ៅ សុធានី
2016-07-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក  កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
AFP

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សម្ដែង​ក្តី​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។ លោក បាន គីមូន សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។

អ្នក​នាំ​ពាក្យ​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក (New York) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា នេះ​ថា លោក បាន គីមូន នៅ​តែ​មាន​ក្តី​បារម្ភ​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន ការ​បំភិតបំភ័យ ការ​រើសអើង និង​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​បញ្ហា​គំរាម​កំហែង​លើ​ផ្នែក​សារព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជាដើម។

លោក បាន គីមូន ក៏​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស រួម​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​គ្នា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អនាមិក

ពី កំពង់ចាម

រដ្ឌភិបាលហ៊ុនសែននឹងហ៊ុនសែនផ្ទាល់មិនដែលរវីរវល់នឹងចិត្ត
ទុកដាក់ចំពោះការស្នើរសុំរបស់អង្គការសហបនឹងប្រទេសនានាអោយគោរពសទ្ធិមនុស្សនឹងស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នង
ឃាតករដែលសម្លាប់លោកកែមឡីនោះទែ។

Jul 14, 2016 08:04 AM

អ្នក​អាន​អនាមិក

លោក បានគីមូន ជាទីគោរព ខ្ញុំបាទរីករាយណាស់ ចំពោះការយក​ចិត្តទុកដាក់ដល់ស្ថានភាពស្រុកខ្មែរ ពិសេសការបាញ់សម្លាប់​លោក​បណ្ឌិតកែមឡី កាលពីថ្ងៃទី១០កន្លងទៅនេះ តែសូមលោកកុំបារម្ភអី អ្នកកាន់ក្តាប់ប្រទេសខ្ញុំ លោកសោកស្តាយជាពន់ពែកណាស់ចំពោះ​ការបាត់បង់អ្នកចេះដឹងម្នាក់ៗ មិនថាលោកជាវិជ្ជា លោកឈុតវុធ្ធី​ទេឫក៏ដារាពិសិដ្ឋពិលីការទេ ឥឡូវលោកបណ្ឌិតកែមឡីជាទី​ស្រលាញ់​នៃ សម្តេចអគសេនាមហាបតីតេជោហ៊ុនសែន ទៀតហេតុនេះលោ​ក​​​និងដុតដៃដុតជើង សំខាន់ឈាមដ៏ក្រហមស្រស់របស់បណ្ឌិតកែមឡី និងជួយទាញដៃ នាំមាត់ពត់ភ្នែកអាជ្ញាធរពាក់ព័ន្ធ អោយ​អូលក្បាល​ពួកអាឃាតករពិតនិងពួកអានៅពីក្រោយខ្នងមកកាត់ទោសញាត់គុក ទាល់តែអស់មិនខាន កុំជោរជាមួយសម្តេចខ្ញុំ។

Jul 14, 2016 07:30 AM

អ្នក​អាន​អនាមិក

UN should also investigate the silent invasion of Vietnam on Cambodia.

Jul 14, 2016 04:51 AM

គេហទំព័រ​ទាំងមូល