ពលករ​ខ្មែរ​រំពឹង​ថា អាជ្ញាធរ​ថៃ​នឹង​តាម​ចាប់​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​លោក ស្រ៊ុន ស្រ៊ន

0:00 / 0:00

ពលករ​ខ្មែរ​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​រំពឹង​ថា អាជ្ញាធរ​ថៃ​នឹង​អាច​ស្វែងរក​ចាប់ខ្លួន​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បណ្ដាល​ឱ្យ​របួសធ្ងន់។

ការ​លើកឡើង​នេះ​នៅ​ក្រោយ​ពេល​ដែល​មាន​ករណី​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​លោក ស្រ៊ុន ស្រ៊ន បណ្ដាល​ឱ្យ​របួសធ្ងន់​នៅ​ប្រទេស​ថៃ នៅ​កន្លែង​បង្រៀន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា ឆ្នាំ​១៩៩១ ដល់​ពលករ​ខ្មែរ​នៅ​ខេត្ត​សមុទ្រប្រាកាន (Samut Prakan) ជាប់​ទីក្រុង​បាងកក (Bangkok) កាលពី​រសៀល​ថ្ងៃទី​៣១ ធ្នូ។

ជន​មិន​ស្គាល់​មុខ​មាន​គ្នា​បី​នាក់ បាន​យក​ដំបូង​ដែក​វាយ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាល​ឱ្យ​លោក ស្រ៊ុន ស្រ៊ន របួសធ្ងន់ និង​ថែមទាំង​បាន​ដក​កាំភ្លើងខ្លី​គំរាម​បាញ់ លោក ស្រ៊ុន ស្រ៊ន ទៀត​ផង ប៉ុន្តែ​ដោយសារ​មាន​ក្រុម​ពលករ​ខ្មែរ​ដែល​បាន​ចូលរួម​នៅ​ទីនោះ​ប្រមាណ​៥០​ស្រែក​ឆោឡោ ទើប​ជន​បង្ក​បាន​រត់​គេច​ខ្លួន។

សូម​ស្ដាប់​បទ​សម្ភាស​ជាមួយ​លោកស្រី បឹង សុគឿន តាម​ការ​សាកសួរ​របស់​អ្នកស្រី សុជីវី អំពី​រឿង​នេះ​ដូច​តទៅ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។