អ្នក​ចំណាកស្រុក​​ប្រមាណ​​ ២០០​នាក់​​ត្រូវ​​រក​ឃើញ​មាន​​ជំងឺ​របេង ​​ក្នុង​ចំណោម​ ១៣.០០០​នាក់​ ដែល​​បាន​​ធ្វើតេស្ដ

ដោយ មួង ណារ៉េត
2021-07-12
Share
អ្នក​ចំណាកស្រុក​​ប្រមាណ​​ ២០០​នាក់​​ត្រូវ​​រក​ឃើញ​មាន​​ជំងឺ​របេង ​​ក្នុង​ចំណោម​ ១៣.០០០​នាក់​ ដែល​​បាន​​ធ្វើតេស្ដ នៅខេត្តបន្ទាយមានជ័យ អង្គការ IOM អនុវត្តការស្រាវជ្រាវសកម្មជំងឺរបេង ដើម្បីធ្វើអោយសេវាបញ្ជូនទៅធ្វើតេស្តបន្ត និងទទួលការព្យាបាលកាន់តែប្រសើរឡើង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
រូប៖ អង្គការ IOM

អង្គការអន្តរជាតិ​ទេសន្តរប្រវេសន៍​ហៅកាត់ IOM រកឃើញ​ថា​ មាន​ជនទេសន្តរប្រវេសន៍​ប្រហែល ​២០០​នាក់ ​មាន​ជំងឺ​របេង ចាប់តាំង​ពីខែមករា ឆ្នាំ២០២០ ដល់​ខែ​មិថុនា ឆ្នាំ២០២១។

អង្គការ IOM បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អង្គការ​នេះ​បាន​រកឃើញ​អ្នកជំងឺ​របេង​ទាំងនោះ​នៅពេល​អង្គការ​នេះ​ធ្វើតេស្ដ​អ្នកចំណាកស្រុក​ចំនួន​ជាង​១៣០០០នាក់។ បើតាម​អង្គការ​ដដែល​នេះ​អ្នកជំងឺ​របេង​ទាំង​នោះ​ត្រូវ​បញ្ជូន​បន្ត​ ដើម្បី​ទទួល​សេវាព្យាបាល។

អង្គការ IOM សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដោយ​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​សុខភាព​ទេសន្តរប្រវេសន៍។ នៅ​ខេត្តបន្ទាយមានជ័យ​អង្គការនេះ​អនុវត្ត​ការស្រាវជ្រាវ​សកម្ម​ជំងឺ​របេង ដើម្បី​ធ្វើ​អោយ​សេវា​បញ្ជូន​ទៅ​ធ្វើ​តេស្ត​បន្ត និង​ទទួល​ការព្យាបាល​កាន់តែ​ប្រសើរ​ឡើង។

បើទោះ​ជាមាន​ការរកឃើញ​អ្នកឆ្លងជំងឺរបេង​ក្នុង​ចំណោម​អ្នកចំណាកស្រុក​នេះក្ដី​មន្រ្តី​សុខាភិបាល​អះអាងប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​ថា ចំនួន​អ្នកកើតជំងឺ​នេះ​បាន​ថយចុះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ​២០២០។

ក្នុង​ឆ្នាំ​ ២០២០ អ្នកជំងឺ​របេង​ចំនួនមានជិតបីម៉ឺន​ករណី (២៩ ១៣៦ ករណី) ក្នុង​នោះអ្នកជំងឺ​​ភាគច្រើ​នបាន​ជាសះស្បើយ។ ចំណែក​អត្រា​ស្លាប់ ដោយសារ​ជំងឺរបេង​ចាប់តាំងពី​ឆ្នាំ​ ២០១១ ​រហូតមកដល់​ឆ្នាំ​ ២០១៩ គឺមាន​ការធ្លាក់ចុះ​ជាង​៥០​ភាគរយ​។ កាលពី​ឆ្នាំ​ ២០១៩ មាន​អ្នកស្លាប់​ដោយសារ​របេង​ចំនួន​ ១៧ ករណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល