អតីត​គរុ​សិស្ស​លោក កែវ សុវណ្ណឫទ្ធិ បន្ត​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ទាមទារ​យុត្តិធម៌

អតីត​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បន្ត​លើក​បដា​តវ៉ា​នៅ​ខាងមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន។

នេះ​ជា​សប្តាហ៍​ទី​១៤ ដែល​យុវជន​រូប​នេះ​បាន​តវ៉ា ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ពុំបាន​អើពើ​នឹង​ការ​ទាមទារ​របស់​ខ្លួន​យ៉ាងណាក្ដី​។ ការ​តវ៉ា​នៅ​ព្រឹក​នេះ ពុំ​មាន​ការរារាំង និង​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ដូច​លើក​មុន​ទេ។

លោក កែវ សុវណ្ណឫទ្ធិ អាយុ ២០​ឆ្នាំ គឺជា​អតីត​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ដែល​បាន​ប្រឡង​ជាប់​ស្ថាពរ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១។ លោក កែវ សុវណ្ណឫទ្ធិ និង​អតីត​គរុ​សិស្ស ១១​នាក់​ផ្សេងទៀត ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​។ លោក កែវ សុវណ្ណ​ឫទ្ធិ និង​មិត្តភក្ដិ​របស់​លោក​មួយ​រូប​ទៀត​គឺ​លោក ឡាន ប្រាថ្នា ធ្លាប់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រើ​អំពើ​ហិង្សា​ចំនួន​ពីរ​ដង កាលពី​ថ្ងៃទី​២១ ខែ​សីហា និង​ថ្ងៃទី​៩ ខែតុលា កន្លង​ទៅ បណ្ដាល​ឱ្យ​សន្លប់ និង​មាន​របួស​ខ្លួនប្រាណ​មួយ​ចំនួន។

​សូម​រង់ចាំ និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​..,

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។