សមាគមសហជីពជាង ២០ស្ថាប័នដាក់ញត្តិស្នើបញ្ឈប់ការចោទប្រកាន់អ្នកស្រី យ៉ាង សុភ័ណ្ឌ
ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) និងក្រុមសមាគម សហជីពមកពីចំនួន ២៤ស្ថាប័ន ដែលមានគ្នាចំនួនជាង ៥០នាក់ នៅព្រឹកថ្ងៃទី១១ ខែសីហា បានប្រមូលផ្តុំដាក់ញត្តិស្នើសុំឲ្យក្រសួងការងារ បញ្ឈប់ការចោទប្រកាន់ ការគំរាមកំហែង និងការលាបពណ៌ដោយគ្មានមូលដ្ឋានលើប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ពាក់ព័ន្ធនឹងការចូលរួម ឃ្លាំមើលការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍កាលពីពេលថ្មីៗនេះ។
ក្រៅពីនេះ ពួកគាត់ក៏ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងការងារ ជួបជជែកដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។