ខ្មែរ​នៅ​កាណាដា​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ

នៅ​ប្រទេស​កាណាដា ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​មួយ សម្ដែង​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​កន្លង​មក​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​រៀបចំ​មហា​បាតុកម្ម ពលរដ្ឋ​ខ្មែរ​នឹង​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​កុម្ភៈ ដោយ​ចាប់​ផ្ដើម​ដើរ​ក្បួន​ចេញ​ពី​មុខ​វិមាន​រដ្ឋ​សភា​ទីក្រុង​អូតាវ៉ា រួច​ហើយ​បន្ត​ដំណើរ​ក្បួន​បាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​ថៃ ប្រចាំ​នៅ​ក្រុង​អូតាវ៉ា៕