លោក ខៀវ សំផន ជាបញ្ញវន្តខ្មែរមួយរូប បានរៀនចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង។ លោកធ្លាប់ជាប់ជាសមាជិកសភាតំណាងរាស្ត្រ ពីរអាណត្តិក្នុងសម័យសង្គមរាស្ត្រនិយម។
2020-09-04
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកអតីតមេគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ថាជាកម្មាភិបាលខ្មែរក្រហមលើកដំបូង ដែលហ៊ានសារភាពប្រាប់អំពីតួនាទីរបស់ខ្លួន។ ប៉ុន្តែ មន្រ្តីរូបនេះ នៅតែចាត់ទុកថា សាលាក្តីខ្មែរក្រហមមិនអាចរកយុត្តិធម៌ ជូនអ្នករងគ្រោះនៃរបបខ្មែរក្រហមបានទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហម។
2020-09-04
ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលរស់នៅក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក (United States) និងប្រទេសកាណាដា (Canada) ជាដើម មិនចាប់អារម្មណ៍ ចំពោះការស្លាប់របស់អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នោះឡើយ។
2020-09-03
អតីតយោធាខ្មែរក្រហមមួយចំនួននៅតំបន់ប៉ៃលិន និងនៅអន្លង់វែង លើកឡើងថាការស្លាប់របស់លោក ហ្កាំង ហ្កេចអ៊ាវ ហៅឌុច នឹងធ្វើអោយព្រលឹងជនរងគ្រោះជាង១ម៉ឺននាក់ ដែលស្លាប់នៅមន្ទីរស២១ បានស្ងប់ចិត្តដោយសារតែឌុច បានធ្វើតាមបញ្ជាមេដឹកនាំជាន់ខ្ពស់នៅក្នុងរបបខ្មែរក្រហម ក្នុងការសម្លាប់អ្នកទោសដែលបានជាប់ឃុំ។
2020-09-03
ការស្លាប់របស់អតីតកម្មាភិបាលខ្មែរក្រហម និងជាមេពេជ្ឈឃាដ លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច មិនបានធ្វើឲ្យកាសែតអន្តរជាតិល្បីៗមើលរំលងនោះទេ។ ដំណឹងនៃការស្លាប់របស់លោក ត្រូវកាសែតទាំងនោះយកទៅចុះផ្សាយព្រោងព្រាត ដោយផ្តោតជាពិសេសទៅលើប្រវត្តិរឿងរ៉ាវប្រព្រឹត្តិអំពើឧក្រិដ្ឋដែល ឌុច បានប្រព្រឹត្តិក្នុងពេលមានអំណាច ព្រមទាំងដំណើរការកាត់ទោសលោក នៅសាលាក្តីខ្មែរក្រហម។
2020-09-02
សពអតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានសាច់ញាតិ និងអាជ្ញាធរយកទៅបូជាភ្លាមៗ នៅរសៀលថ្ងៃទី២ កញ្ញា ចាក់អង្រែក្រោម ដោយពុំបានរៀបចំធ្វើបុណ្យអ្វីនោះទេ ក្រោយលោកស្លាប់កាលពីថ្ងៃទី១ កញ្ញា។
2020-09-02
ជុំវិញការស្លាប់របស់ ឌុច ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម៉័រហ្វី (Patrick Murphy) សរសេរសារនៅលើទំព័រទ្វីតធ័ររបស់លោកនៅថ្ងៃទី២ កញ្ញាថា សហរដ្ឋអាមេរិកសម្ដែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ក្រោមបញ្ជាគាត់។
2020-09-02
ពលរដ្ឋខ្លះ ឱ្យដឹងថា ពួកគាត់គ្មានការសោកស្ដាយចំពោះមរណភាពអតីតមេគុកទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅឌុច ឡើយ។ ពួកគេយល់ថា ឌុច កាលនៅមានអំណាច ជាមនុស្សកំណាច ឃោរឃៅ ដូច្នេះការស្លាប់របស់មេដឹកនាំខ្មែរក្រហមរូបនេះ គ្មានតម្លៃគួរឲ្យស្រណោះទេ គឺមានតែ បន្សល់ទុកកេរ្តិ៍ឈ្មោះអសោច។
2020-09-02
អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្លាប់ ក្រោយពីឆ្មាំពន្ធនាគារខេត្តកណ្ដាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារអាការៈថប់ដង្ហើមខ្លាំង។
2020-09-01
អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នូវមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាថ្មីម្ដងទៀត បន្ទាប់ពីលោកមានអាការៈថប់ដង្ហើមខ្លាំង។
2020-07-15
ក្រុមប្រឹក្សាជំនុំជម្រះពិសេស នៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៤ ខែកក្កដា បានសម្រេចច្រានចោលបណ្ដឹងលោក ខៀវ សំផន ដែលប្តឹងចោទប្រកាន់ចៅក្រមអង្គជំនុំជម្រះតុលាការកំពូលទាំង ៦រូបថា លម្អៀងក្នុងការសម្រេចសេចក្ដី ក្នុងសំណុំរឿង ០០២/១ (វគ្គ ១)។
2020-04-17
សមាជិកសភាអាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៧ មេសា ស្ដីពីខួបលើកទី៤៥ នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដែលមានពលរដ្ឋកម្ពុជាជាង ២លាននាក់បាត់បង់ជីវិត នៅក្រោមការគ្របគ្រងរបស់ពួកខ្មែរក្រហម។
2020-04-17
ថ្ងៃទី១៧ ខែមេសា កាលពី៤៥ឆ្នាំមុន ត្រូវពលរដ្ឋខ្មែរចងចាំថា ជាថ្ងៃចាប់ផ្ដើមនៃភាពសោកសៅនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ នៅយប់ថ្ងៃទី១៦ មេសា គឺមួយថ្ងៃមុនក្ដោបក្រុងភ្នំពេញបានទាំងស្រុង ដែលកងទ័ពឧទ្ទាមខ្មែរក្រហមដែលហ៊ុមព័ទ្ធទីក្រុងជុំជិតហើយនោះ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំទៅលើបន្ទាយទាហាន លន់ នល់ ដូចជាបន្ទាយអូរបែកក្អមជាដើម។
2020-01-15
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីចុះហត្ថលេខាសម្រាប់គម្រោងមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ដើម្បីអភិរក្សសំលៀកបំពាក់ជនរងគ្រោះដោយរបបខ្មែរក្រហមនៅក្នុងសារមន្ទីរទួលស្លែង។