ប័ណ្ណសារព័ត៌មាន
2022-08-14
សកម្មជនបក្សភ្លើងទៀននៅរាជធានីភ្នំពេញលោក នល់ ពង្សធិរិទ្ធ ដែលត្រូវជនមិនស្គាល់មុខមួយក្រុមព្រួតវាយប្រហារបណ្តាលឱ្យរងរបួសធ្ងន់កាលពីខែកក្កដាថ្លែងថា លោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារសមត្ថកិច្ចមិនអើពើរកចាប់ជនល្មើស។ មន្រ្តីប៉ូលិសអះអាងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីនេះ ប៉ុន្តែលទ្ធផលមិនលឿនតាមចិត្តរបស់ជនរងគ្រោះចង់បានទេ។ ទោះយ៉ាងណា មន្រ្តីសង្គមស៊ីវិលយល់ថាការឆ្លើយតបដដែលៗរបស់សមត្ថកិច្ចគ្រាន់តែជាលេសដោះសា នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿចំពោះការអនុវត្តច្បាប់ និងរងការរិះគន់ពីសាធារណៈជនបន្ថែមទៀត។
2022-08-14
មន្រ្តីសង្គមស៊ីវិល ស្នើដល់អាជ្ញាធររដ្ឋាភិបាលឱ្យពង្រឹងយន្តការទប់ស្កាត់ជនបរទេស ពិសេសគឺជនជាតិចិនដែលពួកគេតែងតែប្រព្រឹត្តបទល្មើសនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីវត្តមានជនជាតិចិនមួយចំនួននៅលើទឹកដីខ្មែរបានបង្កអសន្តិសុខក្នុងសង្គមតាមរយៈការសម្លាប់មនុស្ស រត់ពន្ធថ្នាំញៀន និងចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជម្រិតទារប្រាក់ជាដើម។
2022-08-14
អ្នកវិភាគយល់ឃើញថា ការធ្វើទស្សនកិច្ចរបស់មន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងគណៈប្រតិភូកងទ័ពការពារជាតិទៅប្រទេសចិន មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពទេ លើសពីនេះអាចជាការសម្រួលសម្រាប់ឲ្យកងទ័ពចិនងាយស្រួល ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ដែលអ្នកឃ្លាំមើល និងសហរដ្ឋអាមេរិកសង្ស័យថា កម្ពុជាបានអនុញ្ញាតឲ្យចិនបង្កើតទីតាំងសម្រាប់កងទ័ពចិននៅទីនោះ។
2022-08-14
គិតមកដល់ថ្ងៃនេះ ការបំពេញតួនាទីរបស់តំណាងរាស្រ្ដឯកបក្ស ក្នុងអាណត្តិទី៦នេះ គឺជិតដល់ទីបញ្ចប់ហើយ។ ប៉ុន្តែពលរដ្ឋ និងសង្គមស៊ីវិល លើកឡើងថា តំណាងរាស្រ្ដអាណត្តិនេះ ធ្វើការផ្ដោតសំខាន់ទៅលើការពង្រឹងអំណាចរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងគណបក្សកាន់អំណាច ហើយមិនបានជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឡើយ។ ទោះយ៉ាងណាអ្នកនាំពាក្ររដ្ឋសភា ឆ្លើយតបវិញថា តំណាងរាស្ត្របច្ចុប្បន្ននេះ បានបំពេញការងារប្រកបដោយផ្លែផ្ការក្នុងការអនុម័តច្បាប់ជាច្រើន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ។
2022-08-13
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងជិតពីររយគ្រួសារ(១៩៧) ស្នើសុំឲ្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លុបចោលសាលក្រមតុលាការខេត្តកោះកុង ដែលបានសម្រេចទោសឲ្យលោកស្រី ដេត ហួរ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់២លានរៀលតាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ។
2022-08-13
សកម្មជនបរិស្ថាន និងជាស្ថាបនិកចលនាមាតាធម្មជាតិ រិះគន់លើការលើកឡើងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលរូបនេះអះអាងថា ការបូមខ្សាច់ជាការជួយសម្រួលដល់ផ្លូវនាវាចរណ៍ និងដើម្បីជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ។ សកម្មជនបរិស្ថានរូបនេះ ស្នើឱ្យក្រសួងរ៉ែ និងថាមពលបង្ហាញរបាយការណ៍ និងភស្តុតាងបញ្ជាក់លើការអះអាងរបស់ខ្លួន ខណៈការបូមខ្សាច់ត្រូវបានស្ថាប័នជំនាញអន្តរជាតិសិក្សាឃើញថាមានផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាជន។
2022-08-13
កូដករណាហ្គាវើលដ៍ ដែលអាជ្ញាធរ និងក្រុមសន្តិសុខ បានវាយទាត់ធាក់ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១១ ខែសីហា អះអាងថា ពួកគេ កំពុងពិគ្រោះគ្នាដើម្បីដាក់ពាក្យប្ដឹងទៅមន្ត្រីនគរបាល ដែលបានប្រើហិង្សាទាំងកំរោលហក់មកទាត់ធាក់និងដាល់កូដករចំផ្ទៃមុខហូរឈាមខ្លាំង និងកូដករខ្លះសន្លប់បាត់ស្មារតី។ អំពើហិង្សានេះ ផ្ទុះឡើងពេលដែលក្រុមកូដករព្យាយាមរុលទៅមុខ ដើម្បីឆ្លងកាត់រនាំងដែក បំណងទៅមុខអគារណាហ្គាវើលដ៍តវ៉ាទាមទារដោយអហិង្សាឲ្យថៅកែចេញមកដោះស្រាយវិវាទការងារ ដែលអូសបន្លាយពេលមិនចេះចប់នេះ។
2022-08-13
មេធាវីការពារក្តីឲ្យសកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា សម្រេចប្ដឹងទៅតុលាការកំពូលស្នើអនុញ្ញាតឲ្យលោក អាចនៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីសង្គមស៊ីវិល រំពឹងថា តុលាការកំពូលអនុញ្ញាតសកម្មជននយោបាយរូបនេះអាចនៅក្រៅឃុំ ប្រសិនបើ លោក អៀ ចាន់ណា មានលក្ខខណ្ឌគ្រប់គ្រាន់អាចនៅក្រៅឃុំ។
2022-08-12
ប្រជាសហគមន៍ការពារព្រៃឈើ គាំទ្រវិធានការរបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដែលបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធបោះបង្គោលកំណត់ព្រំប្រទល់ដីព្រៃសហគមន៍មេត្តាធម្មជាតិឱ្យច្បាស់លាស់ ដើម្បីការពារសុវត្ថិភាពព្រៃអភិរក្សដែលនៅសេសសល់ ពីការឈូសឆាយដោយក្រុមទាហានដែលទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។
2022-08-12
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកឡើងថា អំពើជួញដូរមនុស្សបានកើតមានឡើងទូទាំងពិភពលោកក្នុងនោះរួមមានទាំងកម្ពុជាផង។ អាជ្ញាធរអះអាងថា របាយការណ៍នានា ដែលបង្ហាញពីឧក្រិដ្ឋកម្មជួញដូរមនុស្សនៅលើទឹកដីកម្ពុជាចុងក្រោយនេះ សមត្ថកិច្ចក៏កំពុងបើកការស៊ើបអង្កេតលើក្រុមឧក្រិដ្ឋជន ដើម្បីធានាដល់សុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅកម្ពុជា។
2022-08-12
មន្ត្រីគណបក្សសង្គ្រោះជាតិ ច្រាលចោលការសម្រេចរបស់តុលាការ ដែលផ្ដន្ទាទោសពួកគេ ៧នាក់ និងពលករជាអ្នកគាំទ្របក្សនេះម្នាក់ដាក់ពន្ធនាគារពី ១៨ខែទៅ ៣ឆ្នាំ ដោយចោទប្រកាន់ពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ។
2022-08-12
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរលើសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក។ មន្ត្រីសង្គមស៊ីវិលនៅតែចង់ឃើញតុលាការទម្លាក់ចោលបទប្រកាន់លើលោក សៀម ភ្លុក ព្រោះការចោទប្រកាន់នេះមិនត្រឹមត្រូវតាមច្បាប់។
2022-08-12
មន្ត្រីប៉ូលិសជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ លើកឡើងថា ការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនដែលនិយាយអំពីក្រុមមន្ត្រី និងឧកញ៉ាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនធ្វើជំនួញជួញដូរមនុស្សនៅកម្ពុជាគឺជារឿងបំភ្លៃខុសពីការពិត និងមានចេតនាអាក្រក់ណាមួយមកលើកម្ពុជា។
2022-08-12
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងកាលពីថ្ងៃទី១១សីហា ថា កម្ពុជាអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត្យ។
2022-08-12
ប្រពន្ធមន្ត្រីបក្សគណបក្សភ្លើងទៀន ដែលកំពុងជាប់ឃុំនៅខេត្តបាត់ដំបង រំពឹងថា តុលាការនឹងដោះលែងប្ដី ឱ្យមានសេរីភាពវិញ ក្រោយបញ្ចប់ការជំនុំជម្រះ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យតុលាការខេត្តបាត់ដំបង ទម្លាក់ចោលបទចោទ និងដោះលែងមន្ត្រីបក្សភ្លើងទៀនរូបនេះឱ្យមានសេរីភាពវិញ ត្បិតអង្គហេតុបង្ហាញថា លោកមិនបានប្រព្រឹត្តខុសនោះទេ។