សាលាក្ដីខ្មែរ​ក្រហម​បោះពុម្ពផ្សាយ​សេចក្តីសម្រេច ដែល​ចងក្រង​រយៈពេល ១៤ ឆ្នាំ

ដោយ ម៉ៅ សុធានី
2021.12.08
Share on WhatsApp
Share on WhatsApp
សាលាក្ដីខ្មែរ​ក្រហម​បោះពុម្ពផ្សាយ​សេចក្តីសម្រេច ដែល​ចងក្រង​រយៈពេល ១៤ ឆ្នាំ ចៅក្រមអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា (ECCC)។
រូប៖ ECCC

អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្ដីខ្មែរក្រហម បាន​​បោះពុម្ពផ្សាយ​សេចក្តីសម្រេច​ជាង ២៦០ ដែល​ចងក្រង​រយៈពេល ១៤ ឆ្នាំ ជាលើកទី​មួយ។ ប៉ុន្តែ មាន​តែជា​ភាសា​អង់គ្លេស និង​បារាំង ប៉ុន្តែ​គ្មាន​ភាសាខ្មែរទេ

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជាអ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហមលោក នេត្រ ភក្រ្តា ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃទី៨ ខែធ្នូ ថា​កម្រងសេចក្តីសម្រេច​របស់​អង្គបុរេ​ជំនុំជម្រះ​នេះ ត្រូវ​បាន​ចងក្រង​ដោយ​មន្រ្តីច្បាប់ និង​មន្រ្តីប្រឹក្សា​មួយ​ក្រុម​របស់​អង្គបុរេជំនុំជម្រះ​ ក្រោម​ការ​ណែនាំ​របស់​ចៅ​ក្រម​នៃ​អង្គបុរេជំនុំជម្រះ។

កម្រង​យុត្តិសាស្រ្ត ដែលមាន​កម្រាស់ ៧៥៣ ទំព័រជា​ភាសា​អង់គ្លេស និង ៣១៦ ទំព័រ​ជាភាសា​បារាំង គឺ​ពាក់ព័ន្ធនឹង​សេចក្តីសម្រេច​លើការ​ឃុំខ្លួន​បណ្តោះអាសន្ន ភាពអាច​ទទួល ឬសុពលភាព​របស់​ភ័ស្តុតាង និង​ទ្រឹស្តីច្បាប់​នៃ​សហឧក្រិដ្ឋកម្ម​រួម​ជា​ដើម

ឯកសារ​ពិគ្រោះ​ផ្នែកច្បាប់​នេះ ចេញ​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​អាចរក​បាន​តាម​គេហទំព័រ​ផ្លូវ​ការរបស់សាលាក្តី​ខ្មែរក្រហម www.eccc.gov.kh

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។