បទសម្ភាសន៍៖ តើ​សាលាក្ដី​ខ្មែរ​ក្រហម​គួរ​ស៊ើប​អង្កេត​លោក ហ៊ុន សែន ឬ​ទេ?

ដោយ ជី វិតា
2015-04-12
Share
ឆាំង យុ ៦២០ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Uon Chhin

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា របស់​លោក​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា «វិទ្យាស្ថាន​ស្លឹករឹត» នៅ​ពេល​ខាង​មុខ។

លោក ឆាំង យុ ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ ពន្យល់​អំពី​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ធ្លាក់​ពី​អំណាច ទាក់ទង​នឹង​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ជនជាតិ​ចាម នៅ​ក្នុង​របប​ខ្មែរ​ដែរ ឬ​ទេ? លោក ឆាំង យុ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​គិត​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​ជាប់​ពាក់ព័ន្ធ​ក៏ដោយ នេះ​ជា​កិច្ចការ​របស់​ចៅក្រម​ស៊ើប​អង្កេត​ដែល​ត្រូវ​ស្រាវជ្រាវ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ឆាំង យុ អំពី​រឿង​នេះ៖

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា លោក​មិន​គិត​ថា កម្ពុជា​នឹង​កើត​មាន​សង្គ្រាម​ឡើង​វិញ​នោះ​ទេ ប្រសិន​បើ​សាលាក្ដី​ខ្មែរ​ក្រហម ចាប់​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ មក​ធ្វើ​ការ​កាត់​សេចក្ដី​នោះ។ ទាក់ទង​នឹង​ផល​វិបាក​បន្សល់​ពី​របប​ខ្មែរ​ក្រហម​វិញ លោក ឆាំង យុ ដែល​បាន​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ២៥​ឆ្នាំ​កន្លង​មក​នេះ មាន​ប្រសាសន៍​ថា សង្គម​កម្ពុជា បច្ចុប្បន្ន​ទទួល​រង​ផល​អាក្រក់​ច្រើន​ណាស់​ពី​របប​វាល​ពិឃាដ។ តើ​ផល​អាក្រក់​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ?

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ឆាំង យុ ភាគ​បញ្ចប់៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល