ប័ណ្ណសារព័ត៌មាន
2024-01-11
ពលរដ្ឋ និងអ្នកនយោបាយខ្មែរនៅតែខ្វែងយោបល់គ្នាអំពីការលុកលុយចូលកម្ពុជាពីសំណាក់កងទ័ពវៀតណាម កាលពី ៤៥ឆ្នាំមុន។ ប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា តែងតែផ្សព្វផ្សាយថា វត្តមានរបស់កងទ័ពវៀតណាមនៅកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺដើម្បីសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម។
2023-01-04
អតីតអ្នកកាសែតអាមេរិកកាំង លោក ណេត ថេយើ (Nate Thayer) ដែលបានធ្វើសម្ភាសន៍មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានទទួលមរណភាពហើយ កាលពីថ្ងៃ ទី៣ មករា នៅរដ្ឋម៉ាសាជូសេត្តស៍ (Massachusetts) សហរដ្ឋអាមេរិក បន្ទាប់ពីធ្លាក់ខ្លួនឈឺជាយូរមក។
2022-09-24
ក្រុមប្រទេសផ្តល់ជំនួយរបស់សាលាក្តីខ្មែរក្រហម ប្ដេជ្ញាចិត្តយ៉ាងមុតមាំ តស៊ូមតិដើម្បីយុត្តិធម៌ និងប្រឆាំងជាដាច់ខាតចំពោះអំពើនិទ្ទណ្ឌភាព ព្រមទាំងបានរំលឹកឡើងវិញនូវការជួយគាំទ្ររបស់ពួកគេ ចាប់តាំងពីសាលាក្តីខ្មែរក្រហមចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៦ ដោយសង្ឃឹមថា កេរ្តិ៍ដំណែលនេះ នឹងបន្សល់ទុកដល់ពលរដ្ឋជំនាន់ក្រោយ។
2022-09-22
អតីតកងទ័ពខ្មែរក្រហមនៅតំបន់ប៉ៃលិនសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការកំពូលខ្មែរក្រហម ដែលតម្កល់សាលដីការបស់សាលាដំបូង ដាក់ទោសលោក ខៀវ សំផន អស់មួយជីវិត នៅថ្ងៃទី២២ កញ្ញា។
2022-09-22
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូង ផ្ដន្ទាទោសអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ លោក ខៀវ សំផន គឺជាជនជាប់ចោទចុងក្រោយគេ ក្នុងសំណុំរឿង ០០២ វគ្គ២ ដែលសាលាក្ដីខ្មែរក្រហមបិទបញ្ចប់។
2022-09-22
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ បានចេញសាលដីកាសម្រេចតម្កល់សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទុកជាបានការដដែល ករណីដាក់ទោស លោក ខៀវ សំផន អស់មួយជីវិត។
2022-09-18
សហមេធាវីជាតិការពារក្ដីឱ្យអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ចាត់ទុកសេចក្ដីសម្រេចផ្ដន្ទាទោស លោក ខៀវ សំផន អស់មួយជីវិតរបស់សាលាដំបូង និងតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមកន្លងមកថា ជារឿងអយុត្តិធម៌។
2022-09-16
អង្គជំនុំជម្រះតុលាការកំពូលនៃតុលាការខ្មែរក្រហម (អ.វ.ត.ក) គ្រោងប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដល់ជនជាតិចាម និងជនជាតិវៀតណាម កាលពីជាង ៤០ឆ្នាំមុន។
2022-08-07
តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក) ឬតុលាការកូនកាត់ខ្មែរក្រហម គ្រោងនឹងប្រកាសសាលដីកាជំុវិញបណ្តឹងសាទុក្ខរបស់អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ខាងមុខនេះ។
2022-07-12
អ្នកជំនាញចង់ឃើញសាលាក្ដីកូនកាត់ខ្មែរក្រហម (ហៅកាត់ថា អ.វ.ត.ក ឬ ECCC) បើកចំហការចូលអានឯកសារកាលប្បវត្តិនានាពាក់ព័ន្ធនឹងរឿងរ៉ាវ និងដំណើរការកាត់ក្តីខ្មែរក្រហម ឱ្យបានទូលំទូលាយដល់សាធារណជនទូទៅ នៅក្រោយពេលដែលតុលាការនេះបញ្ចប់អាណត្តិរបស់ខ្លួន។ ពួកគេលើកឡើងថា ការធ្វើដូច្នេះគឺដើម្បីរក្សាកេរ្តិ៍ដំណែលរបស់តុលាការនេះដែលបន្សល់ទុកដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ឱ្យបានគង់វង្ស។
2022-04-18
អ្នកឆ្លងកាត់របបខ្មែរក្រហម បន្តរំឭកការឈឺចាប់ពីការបែកបាក់គ្រួសារ និងការកាប់សម្លាប់មនុស្ស កាលពី ៤៧ឆ្នាំមុន នៃព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី នៅពេលកងទ័ពកុម្មុយនិស្តខ្មែរក្រហម វាយលុកចូលទៅក្រុងភ្នំពេញ ផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់។ អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមរំឭកថា ពួកគាត់ចងចាំមិនភ្លេចទេ អំពីរឿងរ៉ាវអតីតកាលដ៏ឈឺចាប់ និងអំពាវនាវឱ្យអ្នកនយោបាយ និងអ្នកដឹកនាំប្រទេសបច្ចុប្បន្ន កុំចាត់ទុកខ្មែរដូចគ្នាជាសត្រូវ ហើយត្រូវរួបរួម ឯកភាពជាតិ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រអាក្រក់មួយនេះ កើតឡើងម្តងទៀត។
2022-03-03
ក្រុមប្រទេសម្ចាស់ជំនួយ ឬក្រុមប្រទេសមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្ដីខ្មែរក្រហម ជំរុញឱ្យសាលាក្ដីកូនកាត់មួយនេះ បញ្ចប់ការងារឱ្យទាន់ពេលវេលា និងគួរងាកទៅចាប់ផ្ដើមការងារថ្មីក្រោយបញ្ចប់នីតិវិធីតាមផ្លូវតុលាការ។
2021-12-29
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានបដិសេធសំណើសុំកាត់ទោសលោក យឹម ទិត្យ។ ស្ថាប័នតុលាការកំពូលនេះ លើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៨ ខែធ្នូថា ខ្លួនសម្រេចជាឯកច្ឆន្ទ បដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលសុំបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។
2021-12-20
សហព្រះរាជអាជ្ញាអន្តរជាតិ នៃសាលាក្ដីខ្មែរក្រហម នៅមិនអស់ចិត្តនឹងសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល ដែលកាលពីថ្ងៃទី១៧ ខែធ្នូ សម្រេចសេចក្ដីចុងក្រោយ និងបិទផ្លូវតវ៉ាថា សំណុំរឿង ០០៣ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ត្រូវបានបិទបញ្ចប់ត្រឹមនេះ។
2021-12-08
អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម បានបោះពុម្ពផ្សាយសេចក្តីសម្រេចជាង ២៦០ ដែលចងក្រងរយៈពេល ១៤ ឆ្នាំ ជាលើកទីមួយ។ ប៉ុន្តែ មានតែជាភាសាអង់គ្លេស និងបារាំង ប៉ុន្តែគ្មានភាសាខ្មែរទេ។