សង្គមស៊ីវិលថា បើក្រសួងបរិស្ថានឆ្វៀលដីអភិរក្សជិត ៣រយហិកតារក្នុងខេត្តមណ្ឌលគិរីឱ្យឧកញ៉ាជាទង្វើខុសច្បាប់
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការដែលក្រសួងបរិស្ថានពិចារណាកាត់ឆ្វៀលតំបន់អភិរក្សទំហំ ២៧២ហិកតារ នៅខេត្តមណ្ឌលគិរី ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ឱ្យបុគ្គលឯកជនតាមសំណើរបស់អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) ឧកញ៉ា ថៃ ម៉េងលី គឺជាទង្វើបំពានច្បាប់។