នគរបាល​ខេត្ត​តាកែវ​បញ្ជូន​​ចិន ២៣៥នាក់ ដែល​​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​តាម ប្រព័ន្ធ​អ៊ីនធើណេត ទៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

ដោយ វ៉ែន សុមេធ
2018-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ២៣៥នាក់ ដែល​នគរបាល​ខេត្ត​តាកែវ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ចិន ចាប់​បាន​នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
ជនជាតិ​ចិន ២៣៥នាក់ ដែល​នគរបាល​ខេត្ត​តាកែវ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ចិន ចាប់​បាន​នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
រូបថត៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ

សមត្ថកិច្ចខេត្តតាកែវ បញ្ជូន​ជនជាតិ​ចិន​ចំនួន ២៣៥នាក់ ដែល​ចាប់​ខ្លួន នៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា ទៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ។ មន្រ្តី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​របប​ក្រុង​​ភ្នំពេញ ចាត់​វិធានការ​តឹងរ៉ឹង​ជា​បន្ទាន់ ទប់​ស្កាត់​ការ​រីក​រាលដាល​ជនជាតិ​ចិន ដែល​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​ ប្រព្រឹត្តិ​បទ​ល្មើស​កាន់​តែ​សាហាវ និង​ច្រើន​ទីតាំង​នៅ​កម្ពុជា។

គេហទំព័រអគ្គស្នងការនគរបាល​ជាតិ ចុះ​ផ្សាយ​ថា ប៉ូលិស​មូលដ្ឋាន​បាន​ប្រគល់​ជន​ជាតិ​ចិន និង​វត្ថុតាង​ពាក់ព័ន្ធ​ឲ្យ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ យក​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បន្ដ​នីតិវិធី​ហើយ។

កាលពី ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ កង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ ជាង ១០០​នាក់​ រួម​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដោយ​​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យ​ការអមសាលាដំបូង​ខេត្តតាកែវ បាន​ចុះចាប់​ជន​ជាតិ​ចិន​​ចំនួន ២៣៥នាក់ នៅ​ទីតាំង ៤កន្លែង ក្នុង​ស្រុក​ត្រាំកក់ និង​ស្រុកបាទី។

គេហទំព័របណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់ ស្នងការ​នគរបាល​ខេត្ត​តាកែវ ចុះ​ផ្សាយ​ថា នៅ​​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ មាន​ជនជាតិ​ចិន​ប្រព្រឹត្តិ​បទ​ល្មើស ២ទីតាំង ឃាត់​​ខ្លួន​ជនជាតិ​ចិន​ចំនួន ៧៥នាក់ មាន​ស្រី ៧នាក់។ ចំណែក ២ទីតាំង​ទៀត ស្ថិត​នៅ​ភូមិ​តាំង​ដូង និង​ភូមិ​ព្រៃ​ក្រាយ នៃ​ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់​ខ្លួន​ជនជាតិចិន បាន​ចំនួន ១៦០នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ២៩នាក់។

ស្នងការនគរបាលខេត្ត​តាកែវ លោក សុខ សំណាង មិន​ឆ្លើយ​តប​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពេល​ណែនាំ​ខ្លួន​រួច និង​លែង​ទទួល​ទូរស័ព្ទ បើ​ទោះ​ជា​បាន​ព្យាយាម​ទៅ​ជា​ច្រើន​លើក។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្គ និង​លោក ផាត សុផានិត មិន​ទទួល​ទូរស័ព្ទ។ អាស៊ី​សេរី មិន​មាន​ប្រភព សុំ​ការ​បំភ្លឺ​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សារឿន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឡើយ នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា។

មន្រ្តីគណបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន សង្គេតឃើញថា វិធានការចាប់បញ្ជូនជនជាតិចិន​ត្រលប់​ទៅ​វិញ របស់របបក្រុងភ្នំពេញកន្លងមក មិនមានប្រសិទ្ធិភាពឡើយ ធ្វើឲ្យបទល្មើស​ឧក្រិដ្ឋឆ្លង​ដែន​ថយ​​ថម​នោះទេ។ តំណាងរាស្ត្ររូបនេះ​យល់​ថា របប​ក្រុង​ភ្នំពេញ គួរអនុវត្តច្បាប់អន្ដោប្រវេសន៍ និង​ច្បាប់​​រដ្ឋបាល​ឲ្យ​បានតឹងរ៉ឹងលើជនជាតិចិន ទើបអាចទប់ស្កាត់ការរីករាលដាលជនជាតិចិន ដែល​ចូល​មក​បំពុល​សង្គម អសន្ដិសុខ រីករាលដាលជាច្រើនខេត្តនៅកម្ពុជា។

តំណាងរាស្ត្ររូបនេះ ផ្ដល់យោបល់ថា របបក្រុងភ្នំពេញ គួរតែស្វាគមន៍ជនជាតិចិនណា ដែល​ចូល​មក​រកស៊ី​អនុវត្តតាមច្បាប់កម្ពុជា ត្រឹមត្រូវបានហើយ។ ចំណែកជនជាតិចិន ដែលមករកស៊ីគ្មាន​​ច្បាប់​ត្រឹមត្រូវ មក​អុកឡុកសង្គម លួចលាក់ ឬ បើក​កន្លែង​រក​ស៊ីខុសច្បាប់ ដូចជា បើកពេស្យាចារ និងមក​ដណ្ដើមការងារសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធរបស់ពលរដ្ឋខ្មែរ គួរ​តែអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង៖ «ចិន​មួយ​ចំនួន​គាត់​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ខុស​ច្បាប់ ដូចជា បើក​បន​ល្បែង បើកកន្លែងពេស្យាចារ មក​រក​ស៊ី​ចាប់​​ជំរិត​​ក្តី ជួល​កន្លែង បង្កើត​កន្លែង​ចាប់​ចិន​គ្នា​គាត់អី ហើយមួយចំនួនធំ ឃើញមក មកអុកឡុក មកបង្ករបញ្ហា មានបញ្ហាគ្រឿងញៀនទៀត ខ្ញុំ​គិត​ថា វាអនាធិបតេយ្យមែនទែន យើងគួរតែពិនិត្យតាមផ្លូវ ច្បាប់មែនទែន ជាពិសេស ច្បាប់​អន្តោប្រវេសន៍ ឲ្យ​បាន​ច្បាស់លាស់ មួយវិញទៀតច្បាប់រដ្ឋរបស់យើង មិនគួរណាអនុញ្ញាត​ឲ្យ​ជិះឡានដែលមានស្លាកលេខ​ខេរៈភូមិន្ទ (.) មកបើកឡានរដ្ឋណាណីពេញ​ហ្នឹងនោះទេ ជួយពិនិត្យមើលៗ ថា ពួកចិននឹងគេមកធ្វើអី មក​ក្នុង​នាម​ទេសចរ មក​វិនិយោគទុន វិនិយោគអីគេ ? បើរកស៊ី ត្រឹមលក់ បបរ លត ឆា អីទេ មិនបាច់ទេ ខ្មែរយើងក៏ចេះដែរ»

ប្រធានប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន​ ជ័យ មើលឃើញថា នៅ​ពេល​ឃើញ​ជនជាតិចិនទាំងក្រុមៗ ដេញកាប់គ្នា វាយគ្នា ឬ​ប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន សឲ្យ​ឃើញ​ថា របប​ក្រុង​ភ្នំពេញ មានភាពទន់ខ្សោយក្នុង​ការ​គ្រប់គ្រង​ជនជាតិចិន។ សង្គមស៊ីវិលរូបនេះ ផ្ដល់​យោបល់​​ថា ដើម្បីបញ្ឈប់កុំឲ្យរបបក្រុងភ្នំពេញ រងការចោទថា បណ្ដែតបណ្ដោយឲ្យជនជាតិ​ធ្វើអ្វី​តាម​​អំពើចិត្ត នៅ​កម្ពុជា របបនេះត្រូវគ្រប់គ្រងរដ្ឋបាលឲ្យបានតឹងរ៉ឹង ចាត់វិធានការលើមន្ត្រីរាជការ​ដែល​​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជួលឲ្យជនជាតិចិន ពិនិត្យមើលការវិនិយោគជនជាតិចិននៅកម្ពុជា និង​ពិនិត្យ​​មើល​វីសារ (Visa) ប្រភេទទេសចរណ៍រយៈពេលយូរ របស់ជនជាតិចិនឲ្យបានតឹងរ៉ឹង៖ «គេ​ឃើញ​ថា ចាប់​ម្តង​រាប់​រយ​នាក់​អ៊ីចឹង​ថា ពួក​នេះ មក​ពី​តំបន់​ណា? មក​ពីខែត្រណា? ឧទាហរណ៍​ថា មក​ពី​ម៉ាកាវ អ៊ីចឹង​ថ្ងៃ​ក្រោយជនជាតិជនមកពី ម៉ាកាវ​យើង​ត្រូវ​តែ​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​ពួក​ម៉ាហ្វៀ​នឹង​ត្រឡប់​មក​វិញ ហើយ​ទី២ ហ្នឹង គេ​ត្រូវ​ដាក់​ឈ្មោះ​ពួក​ហ្នឹង​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ (Black List)»

គិតត្រឹមម៉ោងផ្សាយនេះ មិនទាន់មានមន្ត្រីទទួលខុសត្រូវណាម្នាក់ ចេញមុខបញ្ជាក់ថា នឹង​ចាត់​វិធាន​ការ​បែបណា លើជនជាតិចិន​ចំនួន ២៣៥នាក់ ដែលឃាត់ខ្លួននៅខេត្តតាកែវ បែប​ណា​ឡើយ។ ប៉ុន្ដែ​កន្លង​មក សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បាន​សហការជាមួយសមត្ថកិច្ចប្រទេសចិន ចាប់បញ្ជូន​ជន​សង្ស័យ​ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត បញ្ជូនទៅប្រទេសចិនវិញ។ លោក អ៊ូ ច័ន្ទ​រ័ត្ន និង សង្គម​ស៊ីវិល លោក សន ជ័យ ផ្ដល់​យោបល់ថា របបក្រុងភ្នំពេញ គួរតាមដាន ការដាក់​ទោស​ទណ្ឌ​នៅ​ប្រទេស​ចិន និងត្រូវបញ្ជូលអត្តសញ្ញាណជនជាតិចិន ប្រព្រឹត្តិខុសច្បាប់​នៅ​កម្ពុជា ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ហាម​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

tmil Hun Sen import more chinese investors coming now and be alert...

New Chinese neo-investment scheme businessmen are import to keep economic growth under apartheid Hussein rein.Import more skills workers like criminals ,gangsters,prostitutes,mafias,serial killers,hit and run,illegal drugs,illegal gamblers,casinos,money laundering,disrespect to other,counterfeits,espionage,anarchism,hookers,sex traffickers,fugitives most wanted,cyber crime network,illegal migrants,no fear,troublemaker,extremism,radicalism,food taints,human trafficking,new neo-colonizing,new neo- expansion population,cold-war aggressive,discrimination,new annexing geography,inhuman,disrespect to other,ruthless behavior,violence and much much more.

Nov 27, 2018 01:16 PM

tmil Hun Sen import more chinese investors coming now and be alert...

New Chinese neo-investment scheme businessmen are import to keep economic growth under apartheid Hussein rein.Import more criminals like gangsters,prostitutes,mafias,serial killers,hit and run,illegal drugs,illegal gamblers,casinos,money laundering,co to other,counterfeits,espionage,anarchism,hookers,sex traffickers,fugitives most wanted,cyber crime network,illegal migrants,no feartroublemaker,extremism,radicalism,food taints,human trafficking,new neo-colonizing,new neo- expansion population,cold-war aggressive,discrimination,new annexing geography,inhuman,disrespect to other,ruthless behavior,violence and much much more.

Nov 27, 2018 01:13 PM

គេហទំព័រ​ទាំងមូល