តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ដែល​រង​អំពើ​ហិង្សា​នៅ​មុខ​រដ្ឋសភា​បន្ត​ស្វែងរក​យុត្តិធម៌

0:00 / 0:00

ថ្ងៃ​ទី​២៦ ខែ​តុលា នេះ គឺ​ជា​ខួប ១​ឆ្នាំ​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ដែល​ជា​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វាយ​ដំ​ឲ្យ​រង​របួស​ជា​ទម្ងន់​នៅ​មុខ​វិមាន​រដ្ឋសភា ក្នុង​ពេល​មាន​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​មួយ​រដ្ឋសភា។

ក្រោយ​អំពើ​ហិង្សា មនុស្ស ៣​នាក់ រួម​មាន​ឈ្មោះ ម៉ៅ ហឿន ឈ្មោះ ចាយ សារិទ្ធ និង​ឈ្មោះ សុត វណ្ណនី ត្រូវ​បាន​តុលាការ​នាំ​យក​មក​កាត់​ទោស តាម​ការ​ប្រកាស​ឲ្យ​ចូល​ខ្លួន​សារភាព​របស់​លោក ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ជន​ទាំង ៣​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ ក្រោម​បទ​ចោទ “ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស” តែ​ទោស​នេះ​ត្រូវ​អនុវត្ត​តែ ១​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទោស ៣​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ។

ទាំង​លោក គង់ សភា និង​លោក ញ៉យ ចំរើន ប្រកាស​ថា ពួក​លោក​មិន​ទទួល​យក​សាលក្រម​នេះ​ជា​ដាច់ខាត និង​បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ញ៉យ ចំរើន ដែល​មាន​សញ្ជាតិ​អាមេរិក​ផង​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ដាច់​ដោយឡែក​មួយ​ទៀត​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​លើ​រូប​លោក។

សូម​ស្ដាប់​បទសម្ភាសន៍​ផ្ទាល់​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក គង់ សភា ជុំវិញ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។