លោក សុខ ឥសាន ថា​ការ​ចាប់​ខ្លួន​លោក ហ៊ុន ជា ក្មួយ​លោក ហ៊ុន សែន ជា​ការ​អនុវត្ត​ច្បាប់

ដោយ ហេង សកល
2018-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ជា ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ។
លោក ហ៊ុន ជា ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ។
Photo courtesy of Hun Chea's Facebook page

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ថា ការ​ចាប់ខ្លួន​លោក ហ៊ុន ជា ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ការ​អនុវត្ត​ច្បាប់។ ចំណែក​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ការអនុវត្ត​ច្បាប់​នេះ​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ មិនមែន​ជាប់ពន្ធនាគារ​តែ​ឈ្មោះ​នោះ​ទេ។

លោក ហ៊ុន ជា ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​៣ ដែល​ល្បី​ថា​ជា​មេ​បងធំ​ស្រុក​ខ្មែរ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ជុំវិញ​ការ​បាញ់​បោះ​អាវុធ​ដោយ​សេរី​ជិត ១០​គ្រាប់​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ក្នុង​ជម្លោះ​គ្រួសារ។ សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​អាជ្ញាធរ​ឃុំខ្លួន​លោក ហ៊ុន ជា នៅ​ពន្ធនាគារ​រយៈពេល​១៨​ខែ ក្រោយពី​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ចោទ​ចំនួន​ពីរ​គឺ “​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​“ និង “​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​"

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ជន​ណា​ធ្វើ​ខុសច្បាប់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ ថ្លែង​ការពារ​ចំណាត់​ការ​សមត្ថកិច្ច​ថា គឺ​ជា​ការអនុវត្ត​ការងារ​ទៅតាម​នីតិវិធី​គ្មាន​ការ​បង្គាប់​បញ្ជា​ពី​នរណា​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​ស្ថិត​ក្នុង​ភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី១ ខណ្ឌ​ដូនពេញ​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​អង្គារ ទី​០១ ខែ​ឧសភា លោក ហ៊ុន ជា បាន​បាញ់​កាំភ្លើង ១០​គ្រាប់​ក្នុង​អាការៈ​ស្រវឹង​ស្រា ដែល​ករណី​នេះ​ទំនង​កើត​ចេញពី​ជម្លោះ​ក្នុង​គ្រួសារ។ ភ្លាមៗ​នោះ លោក ហ៊ុន ជា ឡើង​ជិះ​រថយន្ត​ទំនើប​របស់​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ដោយ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ចូល​ទៅ​ឃាត់ខ្លួន​លោក​ឡើយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា នេះ​គឺជា​រឿង មួយ​គួរ​ឲ្យ​អស់សំណើច​ដែល​របប​លោក ហ៊ុន សែន ផ្ដល់​ឋានៈ​ខ្ពង់ខ្ពស់​ដល់​លោក ហ៊ុន ជា ដែល​បុគ្គល​មួយ​រូប​ល្បីឈ្មោះ​ខាង​បាញ់​បោះ​សេរី​ជា​យូរ​ណាស់​មក​ហើយ​នោះ។ លោក​ទាមទារ​ឲ្យ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ក្មួយប្រុស​លោក ហ៊ុន សែន រូប​នេះ កុំ​ជាប់គុក​តែ​ឈ្មោះ។ «»

នេះ​មិន​មែន​ជា​លើកទីមួយ​ទេ ដែល​សាច់ញាតិ​របស់​លោក ហ៊ុន សែន ប្រព្រឹត្ត​អំពើ​ខុសច្បាប់។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ខេត្ត​តាកែវ ឲ្យ​ចាប់​ក្មួយ​ប្រសា​ដែល​ត្រូវជា​កូន​ប្រសា​របស់ លោក ហ៊ុន សាន បងប្រុស​លោក ហ៊ុន សែន ដែល​ជា​មេបន​ល្បែង​ជល់​មាន់។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​បាញ់សម្លាប់​ក្មួយ​ប្រសា​រលោក​តែម្ដង​ប្រសិនបើ​ហ៊ាន​តដៃ​នឹង​សមត្ថកិច្ច។

លោក ហ៊ុន ជា ធ្លាប់​ជាប់​ពាក់ព័ន្ធ​និង​ករណី​ល្មើសច្បាប់​ជាច្រើន​រួមមាន ការ​បាញ់​បោះ​ដោយ​សេរី​ក្នុង​ឆ្នាំ​២០០០-២០១១ និង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់​ក្នុង​ឆ្នាំ​២០០៨ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់។

បើទោះ​ជា​លោក​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​និង​បទល្មើស​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​លោក​តែងតែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក្រោយ​ការ​ឃុំ​ខ្លួន​មួយ​រយៈ​ពេល​ខ្លី។ សព្វថ្ងៃ​នេះ លោក ហ៊ុន ជា គឺជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ នៅ​ក្រសួងមហាផ្ទៃ។

សំឡេង​សម្ងាត់​របស់​លោក ហ៊ុន សែន ដែល​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាលពី​ចុង​ឆ្នាំ​២០១៧ ក្រោយពេល​របប​លោក​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច លោក​បាន​និយាយ​ថា ដើម្បី​ឲ្យ​គណបក្ស​របស់​លោក​ទទួល​បាន​ប្រជាប្រិយភាព​ឡើង វិញ​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​អសកម្ម​ក្នុង​សង្គម​មួយ​ចំនួន ក្នុង​នោះ​រឿង​ក្រុម​គ្រួសារនិយម គឺ​របប​លោក​ក៏​ត្រូវ​ហ៊ាន​អារកាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

comrade H.Chea to Ta S.Issan next

Next,it would be Ta S.Issan landing into monkeyhouse to make the rule of law be stronger than before"HunSen's Angkar Leur khmerouge copycat"

May 06, 2018 10:05 AM

អ្នក​អាន​អនាមិក

right but pm for many years has the rule or not

May 04, 2018 07:57 AM

គេហទំព័រ​ទាំងមូល