ចៅក្រម​ស៊ើបសួរ​បញ្ជូន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចោទ​លោក រ៉ុង ឈុន យក​ទៅ​ជំនុំ​ជម្រះ

ដោយ ជុន ច័ន្ទបុត្រ
2016-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
RFA/Tin Zakariya

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សាន សុផាត សម្រេច​បញ្ជូន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក រ៉ុង ឈុន អតីត​ជា​ប្រធាន​សភាព​សហជីព​កម្ពុជា ពី​បទ​អំពើ​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា និង​គំរាម​កំហែង​ប្រើ​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ឆ្នាំ​២០១៤ យក​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ខាង​មុខ។

ប៉ុន្តែ​លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​កាល​ពី​ថ្ងៃ​ទី​២៦ មេសា ដែល​គេ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ឧសភា នេះ ពុំ​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ថ្ងៃ​ជំនុំ​ជម្រះ​នោះ​ទេ។

បណ្ដឹង​ព្រហ្មទណ្ឌ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន នេះ គឺ​ជា​បណ្ដឹង​របស់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​អំឡុង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​កម្មករ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក រ៉ុង ឈុន ដើម្បី​បំភ្លឺ​អំពី​ការ​ចោទ​ប្រកាន់​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អនាមិក

លោក រ៉ុង ឈុន លោកនី ចរិយា នៃគជប ត្រូវបានលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាមើលឃើញថា​ ជា"ឧបសគ្គទៅនឹងចេតនាមិនប្រក្រតី" របស់ គជប ដែលធ្លាប់បំរើមហច្ឆិតាCPP អស់៥ អាណត្តិកន្លងមកហើយ។ លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានបើកមុខ បើកមាត់ឲ្យពលរដ្ឋខ្មែរមើលឃើញរូបភាពនិងចេតនារំលោភបំពានគេឯង របស់លោកហ៊ុន សែន និង​CPP ឲ្យតែបានកាន់អំណាច តាមការដណ្ដើមអំណាចរបៀបពាល ទុច្ចរិត អត់សេចក្ដីថ្លៃថ្នូរ។

May 24, 2016 08:29 AM

អនាមិក

លោក​ហ៊ុន សែន បានប្រើរដ្ឋអំណាចផ្ដាច់ការរបស់ខ្លួន តាមប្រមាញ់ តាមចាប់វិរបុរសរ៉ុង ឈុនតាំងតែពីមុនត្រូវបានជ្រើសរើសដោយCNRP ជាបេក្ខភាពរួចមកជាសមាជិក គ​ជ​ប ។ ក្នុង គជប លោករ៉ុង ឈុនជាភ្នែក ជាច្រម៉ុះរបស់ពលរដ្ឋខ្មែរ ដើម្បីយុត្តិធម៍ក្នុងការបោះឆ្នោត។ នេះជាការហានិភ័យមួយរបស់លោកហ៊ុន​សែន និងគនបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋខ្មែរអាចយល់ មិនបាច់ដល់ទៅនិយាយឲ្យឮទេ។

May 21, 2016 08:39 AM

អ្នក​អាន​អនាមិក

យ៉ាប់អើយសែនយ៉ាប់ ចង់ដាក់ៗ ចង់ដកៗ ចង់ចាប់ៗ យ៉ាប់ម្លេះលោក
ចុះអាកាលដាក់ខ្វាក់ភ្នែកទេអី បានចេះតាយកមនុស្សអត់​ដឹងអីបែបហ្នឹង​ទៅដាក់នោះ អោយតាឡាវល់តុលាការ រកអង្គុយផឹកមិនបាន តែ​អញ្ចេះ​​​​បើថាត្រូវដកដាក់ៗអោយហើយទៅ កុំចាំដល់ជិតដល់ង៉ៃ​បោះ​ឆ្នោត​បានរើរុស តាំងយកឡេះអញ្ចេះអញ្ចុះ ខកខានបោះបាន​កៅអី​ម៉ាអា​ណាត់ទៀតទៅ មិនអញ្ចឹងលោករ៉ុងឈុន?

May 18, 2016 09:51 PM

Mike

ពី Boston

One by one, finally all of those might be..... Who will be the next person to be sentenced from the newly recruited election committee members? The public might know this. Who will be appointed or recruited to replace those? In the end,Who will stay in the national election committees? There are a lot of questions to be asked.

May 18, 2016 09:37 PM

duong rithy

ពី stockton

ល្បិចខូចរបស់បក្សប្រជាជននៅតែខូចគ្មានថ្ងៃបញ្ចប់

May 18, 2016 06:09 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល