អាជ្ញាធរ​ចាប់​បញ្ជូន​ខ្លួន​ជន​ល្មើស​ប្លន់​ប្រដាប់​អាវុធ​ទៅ​តុលាការ

ចំនួន​ជន​ល្មើស​ទាក់​ទង​នឹង​ក្រុម​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួនជា​បន្តបន្ទាប់​បាន​ចំនួន ១០​នាក់​ហើយ ក្នុង​នោះ ៣​នាក់​ដែល​ជា​ជន​សង្ស័យ​មេខ្លោង​ប្លន់​កាំភ្លើង​អាកា ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ។

មាន​សេចក្ដី​រាយការណ៍​មក​ថា ចំនួន​ជន​ល្មើស​ទាក់​ទង​នឹង​ក្រុម​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ ត្រូវ​អាជ្ញាធរ​ចាប់​ជា​បន្តបន្ទាប់​បាន​ចំនួន ១០​នាក់​ហើយក្នុង​នោះ ៣​នាក់​ដែល​ជា​ជន​សង្ស័យ​មេខ្លោង​ប្លន់​កាំភ្លើង​អាកា ទើប​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៦ ឧសភា នេះ ។

មន្រ្តី​អាជ្ញាធរ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជន​សង្ស័យ​ចំនួន ៧​នាក់​ផ្សេង​ទៀត ត្រូវ​គេ​ចាប់​កាល​ពី​ម្សិលមិញ ក្នុង​នោះ ៦​នាក់​ត្រូវ​គេ​ចាប់​នៅ​ខេត្ត​កណ្ដាល និង​ម្នាក់​ទៀត ត្រូវ​គេ​ចាប់​នៅ​ក្នុង​ខេត្ត​តាកែវ ៕