លោក​ផ្កាយ​មាស​៤ ជា តារា ថា​កងទ័ព​ជា​ទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា តារា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេបញ្ជាការ​ឯកភាព សមរភូមិ​ប្រាសាទ​ព្រះវិហារ ថ្លែង​ក្នុង​សិក្ខាសាលា ស្ដីពី​សម្ព័ន្ធ​មេត្រីភាព រវាង​អង្គភាព​កងទ័ព កង​កម្លាំង​នគរបាល​ជាតិ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក ជា តារា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេបញ្ជាការ​ឯកភាព សមរភូមិ​ប្រាសាទ​ព្រះវិហារ ថ្លែង​ក្នុង​សិក្ខាសាលា ស្ដីពី​សម្ព័ន្ធ​មេត្រីភាព រវាង​អង្គភាព​កងទ័ព កង​កម្លាំង​នគរបាល​ជាតិ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

មេ​ទាហាន​ផ្កាយ​មាស​៤ នៃ​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់ លើក​ឡើង​ថា ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​នេះ​ជា​អ្នក​ផ្គត់ផ្គង់​ទាហាន​នា​ពេល​បច្ចុប្បន្ន។

បញ្ហា​នេះ គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ ថា​ការ​លើក​ឡើង​នេះ ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កង​កម្លាំង​របស់​រដ្ឋ មិន​មែន​ជា​របស់​បក្ស​ទេ និង​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ។

អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេ​បញ្ជាការ​ឯកភាព​សមរភូមិ​ប្រាសាទ​ព្រះវិហារ ផ្កាយ​មាស​៤ លោក ជា តារា រំឭក​ទៅ​កងទ័ព​ថា កង​ទាហាន​ទាំងអស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​របស់​ប្រជាជន។ ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​យោធា មន្ត្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន មេ​ទាហាន​ផ្កាយ​មាស​៤ ប្រចាំ​តំបន់​ព្រះវិហារ នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២៩ ខែ​កក្កដា លោក ជា តារា និយាយ​សម្ដី​ស្មោះ​ត្រង់​របស់​ខ្លួន​ថា កងទ័ព​ត្រូវ​ការ​ចូលរួម​ការពារ​ជាតិ និង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌៖ «បើ​និយាយ​ឲ្យ​ចំ កងទ័ព គឺ​ជា​របស់​គណបក្ស​ប្រជាជន ព្រោះ​សម្ដេច​តេជោ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ដឹក​នាំ​បញ្ជា​កងទ័ព»

ការ​លើក​ឡើង​របស់ លោក ជា តារា នេះ គឺ​ស្រប​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បញ្ចូល​សមាសភាព​ថ្នាក់​ដឹក​នាំ​កង​កម្លាំង​ជាច្រើន​រូប ជា​សមាជិក​គណៈកម្មការ​កណ្ដាល​របស់​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ។ ក្នុង​នោះ​ក៏​មាន លោក ជា តារា កាន់​តួនាទី​នៅ​ក្នុង​គណៈកម្មការ​កណ្ដាល​គណបក្ស​នេះ​ដែរ។ ការ​បញ្ចូល​ថ្នាក់​ដឹក​នាំ​យោធា និង​ថ្នាក់​ដឹក​នាំ​កង​រាជ​អាវុធហត្ថ​ទៅ​ក្នុង​ជួរ​ដឹក​នាំ​គណបក្ស​នេះ ត្រូវ​បាន​សាធារណជន​រិះគន់​យ៉ាង​ខ្លាំង​ដែល​មន្ត្រី​ទាំង​នោះ​ទទួល​ប្រាក់​ខែ​ពី​រដ្ឋ តែ​បែរ​ជា​បម្រើ​ការងារ​ឲ្យ​បក្ស​ទៅ​វិញ។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ជា​កាយវិការ​មួយ​ចង់​បង្ហាញ​ថា កង​កម្លាំង​ឯករាជ្យ​របស់​រដ្ឋ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​គណបក្ស​កាន់​អំណាច ហើយ​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​កង​កម្លាំង​យោធា​ក្នុង​ការ​ការពារ​គណបក្ស​នេះ​នៅ​ពេល​ចាញ់​ឆ្នោត​ក៏​ថា​បាន។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់ លោក ជា តារា នេះ និង​ថា លោក ជា តារា យល់​ដឹង​ពី​ជាតិ​នៅ​មាន​កម្រិត។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ ចង់​ឃើញ​ស្ថាប័ន​នីតិប្រតិបត្តិ​មាន​ការ​កែ​តម្រូវ​នៅ​ពេល​ខាង​មុខ៖ «យើង​មាន​ការ​សោកស្ដាយ​ណាស់​នូវ​អ្វី​ដែល​បាន​លើក​ឡើង ព្រោះ​ហាក់​បី​ដូចជា​មិន​បាន​យល់​អ្វី​ទៅ​ហៅ​ថា កងទ័ព ជាតិ អ្វី​ទៅ​នាយក​រដ្ឋមន្ត្រី»

ការ​អះអាង​របស់ លោក ជា តារា ដែល​ថា​កង​យោធពល​​ខេមរភូមិន្ទ​ជា​កងទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ថា កង​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ឧបករណ៍​របស់​រដ្ឋ​ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា កង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​របស់​ជាតិ​បើក​ប្រាក់​ខែ​ពី​ជាតិ ត្រូវ​បម្រើ​ជាតិ មិន​មែន​បក្ស​ទេ។ លោក​បណ្ឌិត​ស្នើ​ឲ្យ លោក ជា តារា កែ​តម្រូវ​ការ​លើក​ឡើង​បែប​នេះ ព្រោះ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ជាតិ៖ «តាម​ទៅ​មិន​ត្រឹមត្រូវ​ទេ​ពាក្យ​នេះ ពីព្រោះ​កងទ័ព គឺ​ជា​របស់​ជាតិ ការពារ​ប្រយោជន៍​ជាតិ មិន​មែន​ការពារ​គណបក្ស​ណា​មួយ​ទេ ចឹង​គាត់​មាន​កាតព្វកិច្ច​មួយ​ការពារ​ជាតិ មិន​មែន​កងទ័ព​ការពារ​គណបក្ស​ទេ»

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កង​យោធពល​ខេមរភូមិន្ទ មាត្រា​១ ចែង​ថា កង​យោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​បម្រើ​ប្រទេស​ជាតិ។ បេសកកម្ម​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​ត្រូវ​រៀបចំ​កម្លាំង​ដើម្បី​ការពារ កសាង​មាតុភូមិ និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រទេស​ជាតិ។

ទោះ​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ គាំទ្រ​ការ​លើក​ឡើង​របស់ លោក ជា តារា ព្រោះ​រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​នេះ​ទាហាន​មិន​អាច​ទៅ​ការពារ​គណបក្ស​ផ្សេង​បាន​ទេ។ លោក​បន្ថែម​ទៀត​ថា ពាក្យ​ដែល​លើក​ឡើង​ថា នាយក​រដ្ឋមន្ត្រី​ចិញ្ចឹម​ទាហាន គឺ​មាន​ន័យ​ថា នាយក​រដ្ឋមន្ត្រី​គ្រប់គ្រង​ទាហាន៖ «គោល​នយោបាយ​រដ្ឋាភិបាល ជា​គោល​នយោបាយ​របស់​គណបក្ស​ឈ្នះ​ឆ្នោត ហើយ​បច្ចុប្បន្ន​ជា​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន មាន​ន័យ​ថា ការពារ​គណបក្ស​ឈ្នះ​ឆ្នោត​នេះ​ឯង»

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ពន្យល់​ថា កង​កម្លាំង​បាត់បង់​អព្យាក្រឹតភាព ប្រសិន​បើ​គណបក្ស​នយោបាយ​ផ្សេង​ឈ្នះ​ឆ្នោត​ឈាន​ដល់​ការ​កាន់​អំណាច​នៅ​ពេល​ខាង​មុខ អាច​នឹង​មាន​រដ្ឋ​ប្រហារ​យោធា ឬ​ក្លាយ​ជា​របប​ផ្តាច់​ការ​មួយ ប៉ុន្តែ​លោក​ថា ក្នុង​បរិបថ​ប្រទេស​កម្ពុជា សព្វថ្ងៃ មិន​អាច​កើត​មាន​រឿង​នេះ​បាន​ទេ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​មេ​ទ័ព​ម្នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (65)
Share

HunSen's military dictatorship criminal conspiracy Inc,.

The way he look and the way this useless 4 stars general comment absolutely crookobj and barbaric,this stupid 4 stars general who didin't ever earn any military academy school or any military experience in the west...but he earned the ranks by do many dirty jobs for evil HunSen's family scam business conspiracy In,.This man was very stupid man as a 4 stars general and very very bad person as military dictatorship.Wake up stupid man,it doesn't matter what u have... a star,moon or sun or whatever man,but u stupid guy has no heart with the people...trust me man,not too many military men and women agree with your 4 stupid stars general will fight alongside with stupid guy like u man" the way u talking is less than 3rd grader man.As be a military man should more well educate and understand about military valued,characterize,what stand for?,sociology,human literacy,disciplinary,BE NEUTRALIZE,stay out from any political parties"there only defend the country and protecting the people",no turn left or right or sway to any side at all...BE NEUTRAL.

Jul 31, 2016 01:11 PM

អ្នក​អាន​អនាមិក

CHEA RA Da men som ng pak pkay 4 te ka speak bos kat men trom trov te .

Jul 30, 2016 12:00 PM

អ្នក​អាន​អនាមិក

តើលោកឯងដែលជាផ្កាយ4 យកប្រាក់ខែអត់?
តើប្រាក់ខែនោះលោកមានដែលយកខួរមកគិតទេថាបានលុយនោះមកពីណា?
តើលុយនោះបានមកពីលក់ជាតិរឺ? ខ្ញុំប្រាប់អោយច្បាស់លោកផ្កាយ4លុយ
បានមកពីកត់ពន្ធប្រាក់ខែ និង ការបង់ពន្ធផ្សេងៗរបស់ប្រជាជន មិនមែនលុយលោកហ៊ុន សែន ទេ អាក្រពើ

Jul 30, 2016 10:18 AM

អ្នក​អាន​អនាមិក

ចំំែណកពន្ធដែលបង់ដោយប្រជាជន បាត់ទៅណា

Jul 29, 2016 10:53 PM

អ្នក​អាន​អនាមិក

គាត់មិនសមនិយាយដូចនេះទេព្រោះគាត់យកប្រាក់ខែពីជាតិ
ហើយអ្វីដែលគាត់និយាយផ្ទុយពីមេរបស់គាត់

Jul 29, 2016 11:52 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល