ពលរដ្ឋខ្មែររស់នៅប្រទេសថៃ និងអូស្ត្រាលី នៅថ្ងៃទី១២ មករា ជួបជុំគ្នាធ្វើបុណ្យបង្សុកូលរំលឹក និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលត្រូវឃាតករបាញ់សម្លាប់នៅប្រទេសថៃ។
តំណាងសកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃប្រមាណ ១០នាក់ជួបជុំនៅក្នុងវត្តក្បែរកន្លែងឃាតកម្មលើលោក លិម គិមយ៉ា ដោយនិមន្តព្រះសង្ឃបង្សុកូលតាមបែបព្រះពុទ្ធសាសនា ហើយពួកគេបានយកកម្រងផ្កាដាក់នៅកន្លែងកើតហេតុ។ ចំណែកតំណាងអង្គការសង្គមស៊ីវិល គណបក្សសង្គ្រោះជាតិ និងសហគមន៍ខ្មែរនៅអូស្ត្រាលី ជួបជុំនៅទីស្នាក់ការសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា (Victoria) និមន្តព្រះសង្ឃធ្វើពិធីដូចគ្នា។ ក្រៅពីរំលឹកនិងបង្សុកូលដល់វិញ្ញាណក្ខន្ធលោក លិម គិមយ៉ា ពលរដ្ឋខ្មែររស់នៅលើទឹកដីនៃសេរីភាពនេះ ក៏រំលឹកដល់បណ្ឌិត កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់ដូចគ្នានៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១៦។

សូមរង់ចាំតាមដានព័ត៌មាននេះពិស្ដារក្នុងកម្មវិធីផ្សាយយើងនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
