កូនស្រីម្នាក់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានទទួលគោរមងារជាឧកញ៉ាទាំងនៅវ័យក្មេង។ អ្នកឃ្លាំមើលយល់ថា ការផ្តល់គោរមងារ ឧកញ៉ាដល់កូនចៅមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ ជារឿងមិនត្រឹមត្រូវនោះទេ ព្រោះនាំឲ្យមានទំនាស់ផលប្រយោជន៍ និងការបែងចែកវណ្ណៈក្នុងសង្គម។
កូនស្រីវ័យក្មេងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងជាចៅស្រីរបស់លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងដែនដី គឺអ្នកស្រី អ៊ាង និធិជ្ជនីដឺណេ ហាក់មានសំណាងខ្ពស់ខុសពីកូនៗរបស់ពលរដ្ឋទូទៅ។ នាងត្រូវបានឪពុកម្ដាយ ចំណាយលុយបញ្ជូនទៅរៀននៅប្រទេសអង់គ្លេស ហើយពេលត្រឡប់មកស្រុកខ្មែរវិញ ត្រូវបានជីតាតែងតាំងឲ្យធ្វើជាមន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងដែនដី តាំងពីជំនាន់ជីតារហូតមកដល់ជំនាន់រដ្ឋមន្ត្រីថ្មីលោក សាយ សំអាល់ នាពេលនេះ។
សូមរង់ចាំអានព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
