លទ្ធផល​បោះឆ្នោត​បឋម​ចេញដោយ គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១៨ ឧសភា ប្រកាស​លទ្ធផល​បោះ​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា ស្រុក ខណ្ឌ ក្រុង និង​រាជធានី ខេត្ត ដែល​បាន​​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ។

របាយការណ៍​គេហទំព័រ​របស់ គ.ជ.ប បង្ហាញ​ថា មានតែ​បក្ស ៣ ទេ ក្នុង​ចំណោម​បក្ស​នយោបាយ​ ៥ ​ទទួល​បាន​សំឡេង​គាំទ្រ ក្នុង​នោះ ចំពោះ​ការបោះឆ្នោត ​រាជ​ធានី ខេត្ត បក្ស​ប្រជាជន នាំ​មុខ​គេ​លើស​លប់ ហើយ​បក្ស​សង្គ្រោះជាតិ ​ស្ថិត​លំដាប់​ថ្នាក់​លេខ ២ និង​លេខ​រៀង​ទី ៣ គឺ​បក្ស​ហ៊្វុនស៊ិនប៉ិច។ គឺ​បក្ស​ប្រជាជន​បាន ៨. ៤២១ សំឡេង។ បក្ស​សង្គ្រោះជាតិ ២.៩៧៣​សំឡេង និង​ហ្វ៊ុនស៊ិនប៉ិច ៥០ សំឡេង​។

ចំណែក​លទ្ធផល​ឆ្នោត​កម្រិត​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង វិញ គឺ​គណបក្ស​ប្រជាជន​ ៨.៣៨៣ សំឡេង។ សង្គ្រោះជាតិ ២.៩៥៩ និង​បក្សហ្វ៊ុនស៊ិនប៉ិច ៩០ សំឡេង។ ចំណែក​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ៥ សំឡេង។

កាបោះឆ្នោត​ជ្រើសរើសសមាជិក​ក្រុមប្រឹក្សាអាណត្តិទី២ មានគណបក្សនយោបាយចំនួន ៥ ចុះឈ្មោះចូលរួមប្រកួតប្រជែង ដូច​ជា៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។