លោក សម រង្ស៊ី ថា មិន​ស្ដាយ​ទ្រព្យ​ តែឈឺចាប់​រឿងលោក ហ៊ុន សែន បំផ្លាញ​ជាតិ

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង តាមរយៈ​ការ​រឹបអូស​ផ្ទះ​សម្បែង និង​ប្តឹង​ទារ​លុយ។ រីឯ​ក្រុម​បក្ខពួក​គណបក្ស​កាន់អំណាច​វិញ បែរ​ជា​សប្បាយ​ជាមួយ​លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​ជាង ៤០ឆ្នាំ ធ្វើ​ឲ្យ​ប្រជា​រាស្រ្ត​រងទុក្ខ​វេទនា។

លោក សម រង្ស៊ី ប្រកាស​ដូច្នេះ នៅ​ស្រប​ពេល​ដែល​អតីត​អនុប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក គង់ គាំ បាន​បង្ខំ​ចិត្ត​ប្រគល់​ផ្ទះ និង​កម្មសិទ្ធិ​ដីធ្លី ជូន​រដ្ឋាភិបាល​ឯកបក្ស ក្រោយ​ពី​លោក ហ៊ុន សែន បាន​ព្រមាន​ប្តឹង​ទៅ​តុលាការ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក សម រង្ស៊ី ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។