គណបក្ស​កម្ពុជា​និយម​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ពុំបាន​អនុវត្ត​ពេញ​លេញ​តាម​គោលការណ៍​សេរី និង​យុត្តិធម៌​នោះ​ទេ

ដោយ សុជីវី
2022.06.06
គណបក្ស​កម្ពុជា​និយម​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ពុំបាន​អនុវត្ត​ពេញ​លេញ​តាម​គោលការណ៍​សេរី និង​យុត្តិធម៌​នោះ​ទេ (រូបកណ្តាលកាន់មេក្រូ) លោក យ៉ែម បុញ្ញឬទ្ធិ ប្រធាន​គណបក្ស​កម្ពុជា​និយម។
រូប៖ គណបក្សកម្ពុជានិយម

គណបក្ស​កម្ពុជា​និយម សោកស្តាយ​ចំពោះ​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥។ គណបក្សនេះ​គូសបញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍​ផ្សាយ​នៅថ្ងៃទី០៦ ខែមិថុនា ថា ការ​បោះឆ្នោត​នេះ ពុំ​បាន​អនុវត្ត​ពេញលេញ​តាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ

គណបក្ស​កម្ពុជា​និយម បាន​រកឃើញ​ពី​ភាពមិនប្រក្រតី​មួយចំនួន​នៅ​មុនពេល​បោះឆ្នោត និង​នៅ​ថ្ងៃបោះឆ្នោត។ ភាពមិនប្រក្រតី​ទាំងនោះ​មានដូចជា៖ ការបំពាន​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ភូមិឃុំ​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ការគំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ឈរឈ្មោះ​ជា​បេក្ខជន និង​ការមិនមាន​សិទ្ធិស្មើគ្នា​ក្នុងការ​អនុញ្ញាត​ឱ្យលើកស្លាក​សញ្ញាគណបក្ស​ជាដើម។ ក្រៅ​ពី​នេះ គណបក្ស​នេះ ក៏រកឃើញដែរថា មាន​ករណី​រថយន្ត​បិទសញ្ញាគណបក្ស​ចូលក្នុង​មណ្ឌល​បោះ​ឆ្នោត ការរាប់សន្លឹកឆ្នោត​ពុំបាន​ធ្វើជាចំហរ និង​មាន​ក្រុមអង្គុយ​ចាំ​កាត់ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​នៅជិត ឬនៅក្បែរ​មណ្ឌល​បោះឆ្នោត។

គណបក្ស​កម្ពុជា​និយម ដែល​បង្កើត​ឡើងដោយ​ក្រុម​លោក យ៉ែម បុញ្ញឬទ្ធិ ក្រោយ​ការ​រម្លាយ​នៃ​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ទើបជាប់​ឆ្នោត​ថ្មី​ទាំងអស់ បម្រើ​រាស្ត្រ​តាម​មូលដ្ឋាន​ឃុំសង្កាត់ ដោយ​ស្អាតស្អំ មិនរើសអើង ដើម្បី​យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ សេរីពហុបក្ស និង​សិទ្ធិសេរីភាព​ដើម្បី​កម្ពុជា​ទាំង​អស់គ្នា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
នយោបាយ
តុលាការ​ថា នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត បើ​គ្មាន ១០ម៉ឺន​ដុល្លារ​បង់​ទៅ​ឱ្យ​ដើម​បណ្ដឹង
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។