សហព័ន្ធ​និស្សិត​បញ្ញវន្ត​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដាក់​ញត្តិ​តាម​ស្ថាន​ទូត

0:00 / 0:00

សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា បាន​​ដើរ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​សហរដ្ឋ​អាមេរិក ស្ថានទូត​សហភាព​អឺរ៉ុប ហើយ​បន្ត​ឆ្ពោះ​ទៅ​ស្ថានទូត​រុស្ស៊ី ស្ថាន​ទូត​ចិន និង​បន្ត​ទៅ​កាន់​ស្ថានទូត​វៀតណាម​ទៀត។

ក៏ប៉ុន្តែ​ស្ថានភាព​ស្ថានទូត​រៀតណាម ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ដាក់​របង​ដែក​បិទ​ផ្លូវ និង​ដាក់​ពង្រាយ​កង​កម្លាំង​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ ដើម្បី​ការពារ​មិន​ឲ្យ​សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចូល​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត។

សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ការ​ពិត​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​លើក​ឡើង​ដោយ​បំពាន​ដែល​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម តាំង​ពី​យូរ​មក​ហើយ ហើយ​បារាំង​មិន​បាន​កាត់​ទឹកដី​នេះ​ទៅ​ឲ្យ​វៀតណាម​ទេ។

សូម​​ស្ដាប់​សេចក្តី​រាយការណ៍​ផ្ទាល់​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។