ព្រះមហាក្សត្រស្នើពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយ ទាក់ទងនឹងការបោះឆ្នោតរើសតំណាងរាស្ត្រ នីតិកាលទី៧ ដោយត្រូវប្រើសិទ្ធិសេរីភាពបោះឆ្នោត ទៅតាមសតិសម្បជញ្ញៈ ជ្រើសរើសបេក្ខជន ឬគណបក្សណាដែលខ្លួនពេញចិត្ត។
ព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី កាលពីថ្ងៃទី៨ កុម្ភៈ បានអំពាវនាវដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ព្រះអង្គមានបន្ទូលថា ការបោះឆ្នោតជ្រើសរើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះអង្គសង្កត់ធ្ងន់ដោយស្នើដល់ពលរដ្ឋសុំកុំឲ្យព្រួយបារម្ភ ពីការគាបសង្កត់ គំរាមកំហែង ឬសំឡុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
