មនុស្សប្រមាណ២០នាក់ស្លាប់ និងរបួសជាង៦០នាក់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែត
មនុស្សយ៉ាងហោចណាស់១៩នាក់ស្លាប់ និងរបួសជាង ៦០នាក់ ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូមួយកន្លែងកម្ពស់ជាង១០ជាន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីសង្គមស៊ីវិលយល់ថា ការស្លាប់មនុស្សដ៏ច្រើនបែបនេះដោយសារការធ្វេសប្រហែសរបស់ម្ចាស់កាស៊ីណូ និងអាជ្ញាធរពាក់ព័ន្ធដែលគ្មានប្រព័ន្ធការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
អានព័ត៌មានពិស្ដារ ...
ក្រុមអ្នកឃ្លាំមើលថា ការបោះឆ្នោតឆ្នាំ២០២៣គណបក្សប្រជាជនកម្ពុជានឹងថយសំឡេងគាំទ្រ
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងបាត់បង់ការគាំទ្រមួយចំនួនធំ ដែលមិនអាចធ្វើឱ្យគណបក្សកាន់អំណាចចាស់វស្សាមួយនេះ ដឹកនាំប្រទេសដោយឯកបក្សបានទៀតឡើយ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា អាចនឹងបាត់បង់កៅអីក្នុងសភាខ្លះ ប៉ុន្តែមិនប៉ះពាល់ដល់ការដឹកនាំរដ្ឋាភិបាលនោះទេ។
អានព័ត៌មានពិស្ដារ ...
លោក សុន ឆ័យ រក្សាជំហរចូលបំភ្លឺនៅតុលាការកំពូលក្នុងសំណុំរឿងដែលលោកចាញ់ក្ដីបក្សកាន់អំណាចនិងគ . ជ . ប
ពាក់ព័ន្ធនឹងអនុប្រធានគណបក្សភ្លើងទៀនវិញ លោក សុន ឆ័យ រក្សាជំហរចូលបំភ្លឺនៅតុលាការកំពូល ដែលជាសវនាការលើបណ្ដឹងសាទុក្ខរបស់លោក បន្ទាប់ពីតុលាការថ្នាក់ក្រោមបានកាត់ក្ដីឱ្យលោកចាញ់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះ យល់ថា ប្រសិនបើស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ លោក សុន ឆ័យ ពិបាកនឹងទទួលបានយុត្តិធម៌ពីតុលាការណាស់។
អានព័ត៌មានពិស្ដារ ...
ត្រីបឹងទន្លេសាបកើនឡើងជាងឆ្នាំមុនៗ ក្រោយពីរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តច្បាប់
ទាក់ទងនឹងទិន្នផលត្រីបឹងទន្លេសាបនៅឆ្នាំនេះវិញ ប្រជាសហគមន៍នេសាទអះអាងថា ក្រោយពីរដ្ឋាភិបាលរឹតបន្តឹង ការអនុវត្តន៍ច្បាប់នេសាទនៅរដូវវស្សាដើមឆ្នាំ២០២២ កន្លងទៅនេះ ទិន្នផលត្រី នៅតំបន់បឹងទន្លេសាប កើនឡើងជាង ឆ្នាំមុនៗ។ ប្រជានេសាទរស់នៅខេត្តបាត់ដំបង និង ខេត្តសៀមរាប បន្តអំពាវនាវឱ្យរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់បន្ថែម ពង្រឹងការអនុវត្តច្បាប់នេសាទនេះ ជាអាទិភាពយូរអង្វែង។
អានព័ត៌មានពិស្ដារ ...
រដ្ឋាភិបាលមិនទាន់មានវិធានការត្រួតពិនិត្យចំពោះជនជាតិចិនដែលមកកម្ពុជានោះទេ ទោះបីចិនកំពុងផ្ទុះជំងឺកូវីដ - ១៩
ស្របពេលដែលប្រទេសធំៗមួយចំនួនព្រួយបារម្ភ និងចាប់ផ្តើមដាក់ចេញវិធានការតឹងតែង ដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរមកពីប្រទេសចិន រដ្ឋាភិបាលកម្ពុជា អះអាងថា នៅមិនទាន់ មានវិធានការត្រួតពិនិត្យធ្វើតេស្តកូវីដ-១៩តឹងរ៉ឹងចំពោះជនជាជាតិចិនដែលមកលេងនៅកម្ពុជានោះទេ។
អ្នកជំនាញផ្នែកឱសថ និងមន្ត្រីសង្គមវិលថា បើសិនជារដ្ឋាភិបាលមិនមានវិធានការតឹងរ៉ឹងចំពោះលំហូរជនជាតិចិនឱ្យបានត្រឹមត្រូវទេនោះ ពលរដ្ឋកម្ពុជានឹងប្រឈមការឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងម្ដងទៀតដែលធ្វើឱ្យគ្រោះថ្នាក់ដល់ពលរដ្ឋនិងប្រទេសជាតិ។
អានព័ត៌មានពិស្ដារ ...
សង្គមស៊ីវិលរិះគន់សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ថាគ្មានប្រសិទ្ធភាព បើការអនុវត្តច្បាប់ចរាចរមិនស្មើភាពគ្នា
មន្ត្រីសង្គមស៊ីវិល បារម្ភអំពីការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយពួកគាត់ លើកឡើងថា ទោះបីជាកម្ពុជាមានសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីល្អយ៉ាងណា ក៏ដោយ ក៏ការអនុវត្តន៍ហាក់គ្មានប្រសិទ្ធភាពឡើយ ដរាបណាមន្ត្រីជំនាញនៅតែអនុវត្តច្បាប់ប្រព្រឹត្តអំពើពុករលួយ និងស្តង់ដារពីររវាងអ្នកមាន និងអ្នកក្រ។
ពួកគាត់ថា បើការអនុវត្តច្បាប់នៅតែមិនស្មើភាពគ្នាបែបនេះ នឹងធ្វើអោយប្រជាពលរដ្ឋអស់ជំនឿលើអ្នកអនុវត្តច្បាប់ ហើយការបំពានច្បាប់កាន់តែកើនឡើង។
អានព័ត៌មានពិស្ដារ ...
អាជ្ញាធរកំពុងតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ដែលបាញ់មន្ត្រីប៉ូលិសម្នាក់ស្លាប់ពេលចុះបង្ក្រាប
ពាក់ព័ន្ធឧក្រិដ្ឋជនជួញដូរគ្រឿងញៀនវិញ កម្លាំងសមត្ថកិច្ចនគរបាលជាតិ ចាប់បានឧក្រិដ្ឋជន ៣នាក់ និងកំពុងតាមរកខ្មាន់កាំភ្លើងម្នាក់ទៀតដែលបានរត់គេចខ្លួនភ្លាមៗ ក្រោយដកកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់ ក្នុងហេតុការណ៍ចុះបង្ក្រាបគ្រឿងញៀន នៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៨ ខែធ្នូ។
អានព័ត៌មានពិស្ដារ ...
ប៉ូលិសថៃមិនទាន់ចាប់បានជនបរទេសពីរនាក់ ដែលប្រើហិង្សាលើស្ត្រីវិចិត្រករខ្មែរនៅខេត្តឈុនបុរី
ប៉ូលិសថៃនៅតែមិនទាន់ចាប់បានជនសង្ស័យជាជនបរទេសពីរនាក់ ដែលបានធ្វើទារុណកម្ម និងជះទឹកអាស៊ីតលើស្ត្រីវិចិត្រករខ្មែរ កាលពីដើមខែវិច្ឆិកា កន្លងទៅ នៅខេត្តឈុនបុរី (Chhun Buri) នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលថា ស្ថានទូតខ្មែរនៅប្រទេសថៃ ត្រូវប្រឹងប្រែងសហការជាមួយប៉ូលិសថៃ ដើម្បីចាប់ជនដៃដល់រកយុត្តិធម៌ឲ្យស្ត្រីខ្មែររងគ្រោះនោះ។
អានព័ត៌មានពិស្ដារ ...
អតីតនិស្សិតអាហាររូបករណ៍ចែករំលែកបទពិសោធន៍ការសិក្សាដល់សិស្សទើបប្រឡងជាប់បាក់ឌុប
សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបានអាហារូបករណ៍មួយចំនួន បានបោះបង់ឱកាសសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែនិស្សិតឆ្នើមដែលជោគជ័យលើការសិក្សា លើកទឹកចិត្តឱ្យបេក្ខជនជាប់អាហារូបករណ៍ កុំឱ្យបោះបង់ការសិក្សានៅសាកលវិទ្យាល័យ និងតស៊ូជម្នះឧបសគ្គ ដើម្បីសម្រេចក្ដីសុបិន្ដក្នុងជីវិត។
អានព័ត៌មានពិស្ដារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។