0:00 / 0:00
តុលាការខេត្តពោធិ៍សាត់ចេញសាលក្រមផ្ដន្ទាទោសសកម្មជនបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ឈួន ឈឿង ឱ្យជាប់ពន្ធនាគារ២ឆ្នាំក្នុងបទចោទក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងឯកសាររៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥។ ប៉ុន្តែក្រុមគ្រួសារជនជាប់ឃុំ និងមន្រ្តីសង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
