១ . ក្រុមអ្នកវិភាគព្រមានពីការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣
ក្រុមអ្នកវិភាគព្រមានពីការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរក្នុងសង្គមកម្ពុជានៅក្នុងឆ្នាំថ្មី ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ឆ្នាំថ្មីនេះគឺជាឆ្នាំដែលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ពួកគេមើលឃើញថា ការបន្តបែកបាក់ឯកភាពជាតិនេះគឺដោយសារតែគណបក្សកាន់អំណាចដាក់ចេញនូវគោលនយោបាយតាមកម្ចាត់ក្រុមអ្នកប្រឆាំង ឬមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
២ . សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលដីកាលើសំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទុកជាបានការដដែល
សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ បានសម្រេចតម្កល់សាលដីកាលើសំណុំរឿងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍(Naga World) កញ្ញា ឈឹម ស៊ីថរ តាមការសម្រេចរបស់តុលាការជាន់ទាបទុកជាបានការដដែល។កូដករមន្ត្រីសង្គមស៊ីវិលនិងមេធាវីការពារក្ដីចាត់ទុកការសម្រេចរបស់តុលាការជាន់ខ្ពស់នេះថា ជារឿងអយុត្តិធម៌។ពួកគាត់ រិះគន់ថា តុលាការគ្មានហេតុផលអ្វីបន្តឃុំខ្លួនកញ្ញាឈឹម ស៊ីថរ នោះទេខណៈសហគមន៍ជាតិនិងអន្តរជាតិមើលឃើញថា ការចាប់ខ្លួនកញ្ញាជាលើកទីពីរនេះធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់។ អានព័ត៌មានពិស្តារ ...
៣ . មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាចាប់ចងពលរដ្ឋត្រូវអនុវត្តឱ្យមានតម្លាភាព
មន្ត្រីសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរដោះស្រាយបញ្ហាចាប់ចងឬការចោទប្រកាន់ពលរដ្ឋឱ្យមានតម្លាភាពនិងកុំប្រកាន់បក្ខពួក។ ការលើកឡើងដូច្នេះក្រោយពេលលោកនាយករដ្ឋមន្ត្រីចេញធានាឱ្យបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នករណីលក់ដីខ្យល់តម្លៃជិត៤០លានដុល្លារ។
៤ . ទុក្ខលំបាកកូនសកម្មជនបក្សប្រឆាំងលោក សុខ ចន្ថា ក្រោយពីម្ដាយស្លាប់ចោលនិងឪពុកកំពុងជាប់គុក
កូនប្រុសសកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តព្រៃវែងដែលឪពុករបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារអស់ជិត៣ឆ្នាំនោះបានរងទុក្ខផ្ទួនៗនៅក្នុងគ្រួសារ ខណៈ ម្តាយឈឺចិត្តធ្លាក់ខ្លួនឈឺស្លាប់ចោលប្តីនិងកូនជាទីស្រឡាញ់ ។ បើទោះបីស្ថិតក្នុងគ្រាលំបាកបែបនេះក្តីពួកគេបានពុះពារគ្រប់ឧបសគ្គតស៊ូដោយប្រកបរបរដើរលក់លៀសនិងសណ្តែកដីស្ងោរដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលល្មមដល់ពេលបញ្ចប់វិបត្តិនយោបាយនិងបើកឱកាសឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយមានសេរីភាពនិងរស់នៅជួបជុំក្រុមគ្រួសារឡើងវិញ។
៥ . កូនសកម្មជនព្រៃឡង់ម្នាក់ ប្រឈមបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត ក្រោយពីឪពុកស្លាប់
កូនស្រីសកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់ ប្រឈមបោះបង់ការសិក្សាត្រឹមថ្នាក់ទី១២ ក្រោយពីឪពុកស្លាប់ទៅ ពុំមានអ្នកជួយទំនុកបម្រុង ថវិការៀនសូត្របន្តទៀត។ ក្រុមស្នូលការពារព្រៃឡង់ទទូចដល់សប្បុរសជន មេត្តាផ្តល់ជំនួយមនុស្សធម៌ដើម្បីទ្រទ្រង់ការសិក្សាកូនស្រីអ្នកការពារព្រៃរូបនេះ ដែលកំពុងជួបការលំបាកផ្នែកជីវភាព។ លោក គង់ រី ដែលជាសកម្មជនការពារព្រៃឡង់ដ៏ក្លាហាន បានស្លាប់ដោយសារជំងឺមហារីកក្រពះកាលពីចុងខែតុលា ឆ្នាំ២០២២កន្លងទៅ។
៦ . កសិករដាំមៀនចោទសហគមន៍មៀនប៉ៃលិនបង្កើតកុងត្រាកេងប្រវ័ញ្ច និងទម្លាក់តម្លៃមៀនរបស់ពួកគាត់
កសិករដាំមៀននៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចោទសហគមន៍មៀនប៉ៃលិនថា ទម្លាក់តម្លៃមៀន ប៉ះពាល់ដល់ជីវភាព។ សង្គមស៊ីវិលយល់ថា ស្ថាប័នជំនាញពាក់ព័ន្ធ គួរចុះត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពក្នុងផលិតកម្ម ទាក់ទងកិច្ចសន្យា ដើម្បីជួយដល់កសិករ មុនពេលផលិតទទួលបានតម្លៃជាក់លាក់ និងផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្មឱ្យបានទូលំទូលាយ។ អានព័ត៌មានពិស្តារ...
៧ . តើមូលហេតុអ្វីបានជាពលរដ្ឋជប៉ុនមានអាយុវែងជាងគេក្នុងពិភពលោក ?
ស្ថិតិអង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋជប៉ុនមានអាយុវែងជាងគេក្នុងពិភពលោក ជាមធ្យមអាយុជាង៨៤ឆ្នាំ (៨៤.៣) ក្នុងនោះស្ត្រីអាចរស់ដល់អាយុ ៨៧ឆ្នាំ ចំណែកបុរសវិញអាយុ៨១ឆ្នាំ។ ចំណែកពលរដ្ឋខ្មែរវិញជាមធ្យមអាចរស់បានដល់អាយុ៧០ឆ្នាំក្នុងនោះស្ត្រីអាយុវែងជាងបុរសគឺ៧២ឆ្នាំរីឯបុរសវិញអាចរស់បានដល់អាយុ៦៧ឆ្នាំ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។