១ . លោក សម រង្ស៊ី ចាត់ទុកថា លោក ហ៊ុន សែន ជាឃាតករ និងជាជនក្បត់ជាតិ
លោក សម រង្ស៊ី បានឆ្លើយតបទៅលោកនាយករដ្ឋមន្រ្តីថា លោកមិនមែនជាជនក្បត់ជាតិដូចលោក ហ៊ុន សែន ចោទប្រកាន់ឡើយ។ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន ទៅវិញទេ ជាជនក្បត់ជាតិដែលកាត់ទឹកដីកម្ពុជាឲ្យប្រទេសជិតខាងនោះ។បន្ថែមពីនេះ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន ថា មិនសម្លាប់លោកនោះគឺបង្ហាញថា លោក ហ៊ុន សែន ជាមេឃាតក។

អានព័ត៌មានពិស្តារ ...
២ . តុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំង៥រូបពីបទញុះញង់
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសសាលក្រមកំបាំងមុខផ្ដន្ទាទោសមន្ត្រីបក្សសង្គ្រោះជាតិចំនួន៥រូបនិងពលករខ្មែរធ្វើការងារនៅប្រទេសថៃម្នាក់ពីបទចោទប្រមាថព្រះមហាក្សត្រនិងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តុលាការក៏បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទាំង៥រូបនេះដែរ។ ទោះយ៉ាងណា មន្ត្រីគណបក្សប្រឆាំងដែលតុលាការផ្ដន្ទាទោសថាពួកគេមិនបានប្រព្រឹត្តល្មើសច្បាប់ដូចការចោទប្រកាន់ទេ។

អានព័ត៌មានពិស្តារ ...
៣ . អ្នកវិភាគ រិះគន់មន្ត្រីក្នុងស្ថាប័នរដ្ឋ ថាគ្មានគោលជំហរអព្យាក្រឹត្យ និងចាំតែបន្ទរតាមមេដឹកនាំ
អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជារិះគន់មន្ត្រីក្នុងស្ថាប័នរដ្ឋថាគ្មានការប្រកាន់គោលជំហរអព្យាក្រឹត្យនិងចាំតែបន្ទរតាមមេដឹកនាំ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីរាជការទាំងនោះបាននាំគ្នាចេញលិខិតថ្កោលទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី តាមប្រសាសន៍របស់លោក ហ៊ុន សែន។ ពួកគាត់យល់ថាទង្វើទាំងនេះកំពុងបង្ហាញពីភាពភ័យខ្លាចនិងគ្មានភាពម្ចាស់ការលើខ្លួនឯង។

អានព័ត៌មានពិស្តារ ...
៤ . យុវជនរិះគន់លោក ហ៊ុន សែន ថាមិនហ៊ានប្រៀបធៀបការដឹកនាំរបស់ខ្លួនទៅនឹងប្រទេសជឿនលឿនទេ
យុវជនមួយចំនួនរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនហ៊ានប្រៀបធៀបការដឹកនាំរបស់ខ្លួនទៅនឹងប្រទេសជឿនលឿននោះទេក្រៅពីបង្ហាញឱ្យពលរដ្ឋសម្លឹងមិនឆ្ងាយពីរបបឆ្នាំ១៩៧៩។ ពួកគេយល់ថា សាររបស់លោក ហ៊ុន សែន មិនបានជំរុញប្រទេសកម្ពុជាឱ្យរីកចម្រើននិងមានឱកាសប្រកួតប្រជែងជាមួយប្រទេសជិតខាងស្មើមុខស្មើមាត់លើឆាកអន្តរជាតិនោះទេ។

អានព័ត៌មានពិស្តារ ...
៥ . សមត្ថកិច្ចខេត្តត្បូងឃ្មុំហៅកោះគ្រួសារអ្នកគាំទ្របក្សភ្លើងទៀនដែលត្រូវគេបាញ់សម្លាប់មកសម្របសម្រួលបិទសំណុំរឿង
សមត្ថកិច្ចខេត្តត្បូងឃ្មុំ កោះហៅគ្រួសារអ្នកគាំទ្របក្សភ្លើងទៀន ដែលត្រូវឃាតកបាញ់សម្លាប់ក្នុងស្រែមក សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿង។ សង្គមស៊ីវិលយល់ថា ស្ថាប័នពាក់ព័ន្ធគួរពន្លឿនស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលស្លាប់ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយបទល្មើស។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៦ . អាជ្ញាធរខេត្តព្រះវិហារបង្ខំឱ្យពលរដ្ឋផ្តិតមេដៃកាត់ឆ្វៀលដីព្រៃសហគមន៍ជីអោក ៣០០ ហិកតារ
នៅខេត្តព្រះវិហារឯណោះវិញប្រជាសហគមន៍ការពារព្រៃឈើចោទប្រកាន់អាជ្ញាធរមូលដ្ឋានខេត្តនេះថាប្រើល្បិចបង្ខំឱ្យពលរដ្ឋផ្តិតមេដៃឯកភាពកាត់ឆ្វៀលដីព្រៃសហគមន៍ជីអោកទំហំ ៣០០ ហិកតារ ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជនជាថ្នូរនឹងទទួលបានដីសម្បទានសង្គមកិច្ច។
៧ . ពលករខ្មែរម្នាក់លះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីបំពេញការងារជួយដល់ពលករខ្មែរដែលជួបទុក្ខលំបាកនៅប្រទេសថៃ
ពលករខ្មែរម្នាក់ដែលតែងតែលះបង់ពេលវេលាផ្ទាល់ខ្លួនដោយមិនគិតពីការហត់នឿយដើម្បីធ្វើការស្ម័គ្រចិត្តជួយដល់ពលករខ្មែរដែលជួបទុក្ខលំបាកនៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលយល់ថាពលករខ្មែរដែលចេះជួយសម្រាលទុក្ខគ្នាទៅវិញទៅមកនេះជារឿងល្អដែលធ្វើឱ្យពលករចេះសាមគ្គីគ្នាធ្វើការដើម្បីសង្គម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។