រដ្ឋមន្ត្រី​សិង្ហបុរី​មក​ទស្សនកិច្ច​កម្ពុជា​

រដ្ឋមន្ត្រី​នៃ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី (Singapore) លោក អេស អ៊ីសវ៉ារ៉ាន់ (S Iswaran) នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ កក្កដា ដើម្បី​ពង្រឹង​មិត្តភាព និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

គេហទំព័រ ឆានល ញូអេស៊ា (Channel NewsAsia) ផ្សាយ​ថ្ងៃ​ទី​២០ នេះ​ថា លោក អេស អ៊ីសវ៉ារ៉ាន់ ដែល​ជា រដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួង​ការងារ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នឹង​ជួប​ជា​មួយ​ភាគី​កម្ពុជា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ររ៉ែ​និង​ថាមពល។

ឆានល ញូអេស៊ា ឲ្យ​ដឹង​ថា កម្ពុជា​ជា​ដៃគូ​វិនិយោគ​ទី​៦ របស់​សិង្ហបុរី ដែល​មាន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​គិត​ជា​ទឹក​ប្រាក់​ចំនួន ១,៦​ពាន់​លាន​ដុល្លារ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដល់​២០១៣។ សិង្ហបុរី​វិនិយោគ​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា ដូចជា​វិស័យ​អចលនទ្រព្យ វាយនភណ្ឌ កសិកម្ម ភស្តុភារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។