តុលាការ​ខេត្ត​ឧត្តរមានជ័យ​ដោះ​លែង​អ្នក​កាសែត​គំនិត​ខ្មែរ​ឲ្យ​នៅ​ក្រៅ​ឃុំ

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ សម្រេច​ដោះ​លែង​អ្នក​យក​ព័ត៌មាន​អោយ​កាសែត​គំនិត​ខ្មែរ ដែល​ត្រូវ​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម អោយ​នៅ​ក្រៅ​ឃុំ។
ដោយ សុ ជីវី
2012.12.19

អ្នក​យក​ព័ត៌មាន​អោយ​កាសែត​គំនិត​ខ្មែរ លោក ហាក់ រ៉ាវុធ ត្រូវ​អ្នក​ភូមិ​ម្នាក់​ប្ដឹង​ពី​បទ​បង្ក​របួស​ស្នាម នៅ​ក្រោយ​ជម្លោះ​រឿង​ដីធ្លី ដែល​ឈាន​ដល់​ការ​កាប់​គ្នា​នៅ​ក្នុង​ភូមិ​ត្រាំប៉ោង ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំងប្រាសាទ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី១៦ ខែ​ធ្នូ។

អ្នក​យក​ព័ត៌មាន លោក ហាក់ រ៉ាវុធ មាន​ប្រសាសន៍​នៅ​ក្រោយ​ការ​សម្រេច​អោយ​លោក​នៅ​ក្រៅ​ឃុំ​ថា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​សាកសួរ​នៅ​ថ្ងៃ​អង្គារ ទី១៨ ខែ​ធ្នូ និង​បាន​អោយ​លោក​នៅ​ក្រៅ​ឃុំ។

ព្រះ​រាជ​អាជ្ញា​អម​តុលាការ​ខេត្ត​ឧត្តរមានជ័យ លោក កូយ កាន់យ៉ា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ការ​ដោះ​លែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន សំណុំ​រឿង​នេះ​នឹង​បញ្ជូន​បន្ត​ទៅ​ចៅ​ក្រម​ស៊ើប​សួរ។

កង​រាជ​អាវុធ​ហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌មាន​អោយ​កាសែត​គំនិត​ខ្មែរ លោក ហាក់ រ៉ាវុធ នៅ​កន្លែង​កើត​ហេតុ​ក្នុង​ភូមិ​ត្រាំប៉ោង និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។ អ្នក​ភូមិ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​អោយ​ដឹង​ថា លោក ហាក់ រ៉ាវុធ ដែល​ទំនង​ជា​ស្រវឹង​ស្រា បាន​វាយ​អ្នក​ភូមិ​ម្នាក់។ បន្ទាប់​មក លោក ហាក់ រ៉ាវុធ ត្រូវ​អ្នក​ភូមិ ៣​នាក់​វាយ​តប់​សង​ទៅ​វិញ និង​កាប់​អោយ​របួស​ស្រាល​លើ​ក្បាល។ ប្រភព​ដដែល​អោយ​ដឹង​ទៀត​ថា ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល លោក ហាក់ រ៉ាវុធ ព្យាយាម​ហាម​ឃាត់​មេ​ភូមិ​ត្រាំប៉ោង និង​អ្នក​ភូមិ​មួយ​ក្រុម មិន​អោយ​វាស់​វែង​លក់​ដី​មួយ​កន្លែង​ក្នុង​ភូមិ​ដែល​លោក ហាក់ រ៉ាវុធ អះអាង​ថា គាត់​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។