0:00 / 0:00
ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់ចូលរួមបើកការប្រកួតកីឡាជាតិលើកទី១ នៅល្ងាចថ្ងៃទី២៨ តុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
កម្មវិធីនេះមានការចូលរួមពីប្រមុខរដ្ឋាភិបាល ដើម្បីបើកការប្រកួតកីឡាជាតិលើកទី១នេះ ចាប់ផ្ដើមពីថ្ងៃទី២៥ តុលា ដល់ថ្ងៃទី៥ វិច្ឆិកា ២០១៦។
ក្នុងកម្មវិធីបើកនេះមានទស្សនីយភាពជាច្រើនដូចជា ការលោតឆ័ត្រយោង ការសម្ដែងក្បាច់គុនរបស់កងទ័ព ការសម្ដែងក្បាច់គុនល្បុក្កតោ ការសម្ដែងចលនាសមស្រប និងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ទៀត ដូចជា អាយ៉ៃ និងចម្រៀងសម័យជាដើម។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ស៊ុន ហេង អំពីកម្មវិធីនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។