0:00 / 0:00
សាកសពរបស់ លោក យង់ សំ ត្រូវបញ្ជូនតាមយន្តហោះមកដល់កម្ពុជា នៅម៉ោងប្រមាណ ១រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់មក ក្រុមគ្រួសារបាននាំទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានសពដែលស្ថិតក្នុងខេត្តកណ្ដាល។
លោក យង់ សំ ដែលមានវ័យ ៥៦ឆ្នាំ គឺជាអាកាសយានិកខ្មែរជើងចាស់ គឺស្ថិតក្នុងចំណោមមនុស្សចំនួន ៤៩នាក់ ដែលស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ អេ.ធី.អ ៧២-៦០០ (ATR 72-600) នៅប៉ាកសេ (Pakse) ប្រទេសឡាវ កាលពីថ្ងៃទី១៦ ខែតុលា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យាង សុជាមេត្តា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។