អតីតព្រះអង្គម្ចាស់ក្សត្រីជប៉ុនគ្រងរ៉ូបដែលត្បាញនៅកម្ពុជាក្នុងថ្ងៃអាពាហ៍ពិពាហ៍
2018.10.31

នៅក្នុងពិធីជប់លៀងដ៏ពិសេសមួយនៃថ្ងៃអាពាហ៍ពិពាហ៍កាលពីថ្ងៃទី៣០ ខែតុលា អតីតព្រះអង្គម្ចាស់ក្សត្រីជប៉ុន ដែលបច្ចុប្បន្នមានឈ្មោះថា អ្នកស្រី មូរីយ៉ា (Moriya) បានស្លៀករ៉ូបពណ៌ផ្កាឈូកស្រាល ដែលធ្វើពីសរសៃសូត្រ ដ៏ស្អាតប្រណិត។ សំលៀកបំពាក់ដែលធ្វើពីសរសៃសូត្រដ៏ប្រណិតនេះ ត្រូវបានត្បាញនៅក្នុងប្រទេសកម្ពុជា ដែលម្ដាយរបស់អ្នកស្រី ដែលបានស្លាប់ទៅហើយនោះ បានទទួលជាអំណោយ ពីអង្គការមិនរកកម្រៃមួយ ដល់គ្រួសាររបស់អ្នកស្រីកាលពីឆ្នាំ២០១៤។
ព្រះរាជបុត្រីនៃជីដូនមួយរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ (Akihito) បានប្រកាសលាលែងឋានៈជាព្រះអង្គម្ចាស់ក្សត្រីរបស់ខ្លួន ហើយមករៀបអាពាហ៍ពិពាហ៍ជាមួយបុរស ជាប្រជារាស្ត្រសាមញ្ញម្នាក់កាលពីថ្ងៃទី៣០ ខែតុលា។
អតីតព្រះអង្គម្ចាស់ក្សត្រីរូបនេះ មានអាយុ២៨ឆ្នាំ និងជាកូនស្រីរបស់ព្រះអង្គម្ចាស់ តាកាម៉ាដូ (Takamado)។ អ្នកស្រីមូរីយ៉ា រៀបការជាមួយស្វាមីដែលមានឈ្មោះ កេ មូរីយ៉ា (Kei Moriya) អាយុ៣២ឆ្នាំ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនដែលមានឈ្មោះល្បីមួយ៕