អាជីវករ​ផ្សារ​ដើម​គរលក់​​លើ​ផ្លូវ​ផ្នែក​ខាង​ត្បូង​នាំ​គ្នា​តវ៉ា

ដោយ អ៊ុក សាវបូរី
2014.07.31
ផ្សារ​ដើមគរ ៦១០ អ្នក​លក់​លើ​ផ្លូវ ផ្នែក​ខាង​ត្បូង​ផ្សារ​ដើម​គរ កំពុង​លក់​ដូរ​ នៅ​ព្រឹក​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Ouk Savborey

អ្នក​លក់​លើ​ផ្លូវ ផ្នែក​ខាង​ត្បូង​ផ្សារ​ដើម​គរ នាំ​គ្នា​តវ៉ា នៅ​ព្រឹក​ថ្ងៃ​១ ខែ​សីហា ខណៈ​សណ្ដាប់​ធ្នាប់​ផ្សារ​បណ្ដេញ​ពួក​គេ​ឲ្យ​រើ​ឥវ៉ាន់​លក់​ដូរ ចេញ​ពី​ផ្លូវ​ព្រះ​មុនីរ៉េត និង​ផ្លូវ​២៥៣ ខណ្ឌ​ទួលគោក។

ក្រុម​អាជីវករ​អះអាង​ថា បាន​ទិញ​កន្លែង​លក់ ក្នុង​មួយ​កន្លែង​ពី​២​ពាន់​ដុល្លារ ទៅ​ដល់​៥ពាន់​ដុល្លារ ដើម្បី​ធ្វើ​អាជីវកម្ម លក់​បន្លែ សាច់​គោ សាច​ជ្រូក។ល។ គ្រាន់​តែ​ការ​សម្ពោធ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ចប់​ក្រុម​សណ្ដាប់​ធ្នាប់​ផ្សារ​បាន​បណ្ដេញ​ពួកគាត់​មិន​ឲ្យ​លក់​នៅ​ចំណែក​ផ្សារ​ផ្នែក​ខាងត្បូង​នោះ​តែ​ម្ដង។

លោក តាំង ងួនសេង តំណាង​សណ្ដាប់​ធ្នាប់​ផ្សារ​ដើមគរ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០១៤។
លោក តាំង ងួនសេង តំណាង​សណ្ដាប់​ធ្នាប់​ផ្សារ​ដើមគរ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Ouk Savborey

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។